realme បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួន នៃស្បែក UI ថ្មីរបស់ខ្លួនជាផ្លូវការ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីពេលកន្លងទៅនេះ យើងបានដឹងហើយថា ស្មាតហ្វូនដែលស្ថិតក្រោមយីហោ realme បានភ្ជាប់មកជាមួយស្បែក UI ដូចស្មាតហ្វូន ដែលមានយីហោ OPPO ដែរ ហើយវាក៏មិនចម្លែកនោះដែរ ព្រោះថាក្រុមហ៊ុនវ័យក្មេងនេះ ក៏ជាប់ខ្សែស្រឡាយគ្នា ជាមួយក្រុមហ៊ុន OPPO អញ្ចឹងដែរ។ ដោយឡែកកាលពីពេលថ្មីៗនេះវិញ realme ត្រូវបានគេដឹងថា មានគំនិតចង់បង្កើត UI ថ្មីផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ផ្សេងគ្នា ពីស្មាតហ្វូនរបស់ OPPO ហើយក្នុងពេលនេះ វាក៏ក្លាយជាការពិតមែន ដោយស្បែកមុខនោះដែរ ត្រូវបានដាក់ឈ្មោះថា realme UI តែម្ដង។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ realme នៅក្នុងពេលនេះបានឲ្យដឹងថា ស្បែក UI របស់ខ្លួន ត្រូវបានរចនាឡើង ជាមួយស្តុករបស់ Android ដែលរួមមានដូចជា ការរចនាពណ៌, Icon, Wallpapers និងចលនាបែបថ្មី ដែលកាន់តែប្រសើរទៀតផង។ នៅក្នុងនោះដែរ វាមិនសូវខុសគ្នាពីស្បែក UI ផ្សេងទៀតប៉ុន្មាននោះទេ ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្តូរស្ទាយរបស់ Icon ព្រមទាំងអាចកំណត់ទំហំរបស់វា បានដោយផ្ទាល់ ហើយវាក៏មានផ្តល់រូបភាព Wallpaper ចំនួន 11 ផ្សេងទៀតផងដែរ សម្រាប់ឲ្យអ្នកប្រើប្រាស់ ដាក់នៅលើ Home Screen ដែលរូបភាពទាំងនោះត្រូវបានរចនាឡើង ដោយផ្អែកលើ Natural Elements ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្បែក UI ថ្មីដែលផ្អែកលើ Android នេះ ត្រូវបាននាំយកមកនូវការបង្កើន ការបង្ហាញផ្សេងៗ បានកាន់តែប្រសើរ ដែលក្នុងនោះវាក៏មាន មុខងាររក្សាថាមពលថ្មថ្មី ក៏ដូចជាមុខងារថ្មីជាច្រើនទៀត ជាក់ស្ដែងដូចជា Focus Mode ជាដើម។

 

 

 

គួរបញ្ជាក់ថា Focus Mode នេះដែរ គឺជាមុខងារមួយ ដែលធ្វើការបិទការភ្ជាប់ទាំងអស់ នៅលើស្មាតហ្វូន ដែលប្រៀបដូចជាផ្តាច់អ្នកចេញ ពីពិភពលោកនេះអញ្ចឹង ហើយវាក៏មានភ្លេងជាប្រភេទសម្រាកលំហែអារម្មណ៍ ដើម្បីបង្កើនការផ្តោតអារម្មណ៍ ឲ្យមានប្រសិទ្ធិភាពផងដែរ។ ក្រៅពីនេះ realme ក៏បានដាក់បញ្ចូលមុខងារ Personal Information Protection សម្រាប់បង្កើនផ្នែកសុវត្ថិភាពបន្ថែមទៀត ពោលគឺវានឹងធ្វើឲ្យប្រព័ន្ធនៃផ្ទាំងបង្ហាញដំណឹង កា្លយទៅជាទទេ នៅពេលដែលកម្មវិធីត្រូវបានស្នើរសុំ ដើម្បីចូលទៅក្នុងពត៌មានផ្ទាល់ខ្លួនរបស់អ្នក ជាក់ស្ដែងដូចជា Call History, Contacts, Messages ឬមួយក៏កាលវិភាគផ្សេងៗ ដែលអ្នកបានកំណត់ថែមទៀតផង។

 

 

អញ្ចឹងហើយ នេះជាចំណុចសំខាន់ៗមួយចំនួន ដែលនឹងមាននៅលើស្បែកមុខថ្មី របស់ realme ដែលត្រូវាបានគេដាក់ឈ្មោះថា realme UI ដោយវាត្រូវបានរចនាឡើងថ្មី មិនធ្វើឲ្យច្រឡំគ្នាជាមួយ ColorOS ដែលយីហោស្មាតហ្វូនខាងលើនេះ តែងតែប្រើប្រាស់កាលពីពេលកន្លងនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងរូបភាព ដែល realme បានបង្ហោះផ្ទាល់ក៏មានបង្ហាញដែរ ទាក់ទងជាមួយពេលវេលា ដែលស្មាតហ្វូនរបស់ខ្លួន ទទួលបានកំណែអាប់ដេត និយាយឲ្យចំទៅ realme XT និង 3 Pro ផ្តើមទទួលបានក្នុងខែនេះ realme X និង realme 5Pro នឹងទទួលបាននៅខែក្រោយនេះ ក៏ដូចជា realme 5 / 5i / 5s ទទួលបានក្នុងខែមីនា ហើយចំពោះ realme 3, realme 3i, realme 2 Pro វិញ នឹងទទួលបាននៅក្នុងមេសាខាងមុខនេះ ក្រៅពីនេះ ក៏មាននៅសល់ម៉ូឌែលផ្សេងៗទៀតផងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង