ប្រធានប្រតិបត្តិ realme បង្ហើប​ថា​ខ្សែដៃ​សុខភាព​នឹង​មក​ដល់​ឆាប់ៗ​នេះ​ហើយ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ខណៈពេលធ្វើបទបង្ហាញពីស្មាតហ្វូនម៉ូឌែល 5i នៅប្រទេសឥណ្ឌា កាលពីពេលម្សិលមិញនេះ លោក Madhav Sheth ដែលត្រូវជាប្រធានប្រតិបត្តិប្រចាំ realme បានបញ្ចេញវីដេអូឃ្លីបខ្លីមួយ ដើម្បីបង្ហើបអំពីខ្សែដៃសុខភាពជំនាន់ដំបូងរបស់ខ្លួន ឲ្យអ្នកគាំទ្រទាំងអស់បានដឹងជាមុន។ ហេតុដូច្នេះហើយ វាត្រូវបានគេរំពឹងទុកថា នឹងមកដល់លើទីផ្សារឆាប់ៗនេះហើយ ប៉ុន្ដែឲ្យយើងបានឃើញខ្សែរបស់វាមុនសិន សម្រាប់ពេលឥឡូវនេះ។

 

 

ក្រុមការងារយើងក៏ធ្លាប់បានចុះផ្សាយ កាលពីចុងធ្នូកន្លងទៅនេះម្ដងហើយ ដោយលោក Madhav Sheth បានលើកឡើងមកថា realme នឹងដាក់បញ្ចេញខ្សែដៃសុខភាពដំបូងរបស់ខ្លួន នាពេលខាងមុខនេះ ដែលវាស្ថិតនៅក្នុងគម្រោងមួយ ដើម្បីចង់ពង្រីកក្រុមហ៊ុនឲ្យកាន់តែធំ។ ចំណែកឯពេលធ្វើបទបង្ហាញម្សិលមិញនេះ គាត់បានយកខ្សែដៃសុខភាពមួយ ដែលមានពណ៌លឿងចេញពីហោប៉ៅ យកមកពាក់នៅកដៃរបស់គាត់ ហើយវាជាពណ៌តំណាងឲ្យម៉ាក realme យ៉ាងច្បាស់តែម្ដង។ ហេតុដោយសារតែផ្នែកអេក្រង់របស់វា មិនត្រូវបានបង្ហាញឲ្យឃើញនោះទេ ដូច្នេះយើងមិនទាន់ដឹងថា ខ្សែដៃសុខភាពនេះនឹងមានអេក្រង់ពណ៌ ឬសខ្មៅនៅឡើយទេ ប៉ុន្ដែវាមានខ្សែស្រដៀងគ្នាទៅនឹង Mi Band របស់ Xiaomi អញ្ចឹងដែរ។ ស្របនឹងពេលបង្ហើបពីវានេះផង លោក Sheth បាននិយាយប្រាប់ថា វានឹងអាចមាននៅលើទីផ្សារឆាប់ៗនេះហើយ ប៉ុន្ដែមិនបានបញ្ចាក់ពីថ្ងៃច្បាស់នៅឡើយទេ។

 

 

យ៉ាងណាមិញ នៅពេលធ្វើកម្មវិធីសំណួរចម្លើយ #AskMadhav ក្នុងឆានែលយូធូបរបស់ realme ប្រចាំប្រទេសឥណ្ឌា កាលពីចុងឆ្នាំមុន លោក Madhav Sheth បានបង្ហើបឲ្យដឹងមុនថា វាកំពុងតែត្រូវបានសិក្សាជាបណ្ដើរៗហើយ ដោយកំពុងមានគម្រោងចេញ នៅពាក់កណ្ដាលឆ្នាំ 2020 នេះ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នា នៅពេលទទួលបានដំណឹងបន្ថែមក្រោយៗទៀត។

ដោយ​ ៖ BGR
អត្ថបទទាក់ទង