Apple កើបប្រាក់ចំណូល​ពី App Store បានជាង 386 លានដុល្លារ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​សកល 2020 កន្លងទៅ​
ដោយ​ ៖ គាលី | 6 ខែមុន SHARE

 

គិតមកដល់ពេលនេះ ក្រុមហ៊ុនដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក Apple មានអាយុកាល ជាង 43 ឆ្នាំហើយ ដែលក្រុមហ៊ុនបច្ចេកវិទ្យា យក្សនេះ បានចាប់ផ្តើមដំណើរការដំបូង ជាមួយនឹងការផលិតម៉ាស៊ីន កុំព្យូទ័រលើតុប៉ុណ្ណោះ។ ជាមួយនឹងការខិតខំប្រឹងប្រែង អស់រយៈពេលជាង 4 ទសវត្សមក Apple ពិតជាទទួលបាន ភាពជោគជ័យខ្លាំង ជាពិសេសទៅលើផលិតផល ឧបករណ៍ឆ្លាតវៃ និងសេវាកម្មនានា ក្នុងនេះតែម្តង។

 

 

ជាក់ស្តែង នៅក្នុងទំព័រថ្មីនៃឆ្នាំ 2020 នេះ ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈ ឲ្យពិភពលោកដឹងថា App Store របស់ខ្លួន អាចរកប្រាក់ចណូល បានដល់ខ្ទង់ 386 លានដុល្លារ ត្រឹមតែរយៈមួយថ្ងៃ គឺថ្ងៃចូលឆ្នាំសកល ទី 1 ខែមករា កន្លងទៅនេះ ដែលមានអត្រាកើនឡើង ដល់ទៅប្រមាណ 20 ភាគរយឯណោះ បើធៀបជាមួយឆ្នាំមុន។ ទន្ទឹមនឹងនេះ Apple ក៏បានបញ្ជក់ប្រាប់ថា កាលពីចុងឆ្នាំមុន អំឡុងចន្លោះ បុណ្យណូអែល និងចូលឆ្នាំសកល ក្នុងរយៈពេល 7 ថ្ងៃ អ្នកប្រើប្រាស់ទូទាំងពិភពលោក បានចំណាយប្រាក់ដល់ទៅ 1.42 ពាន់លានដុល្លារ នៅលើការទិញកម្មវិធី និងហ្គេមនានាក្នុង App Store នេះ។ ផ្ទុយទៅវិញ Apple ក៏បានធ្វើការចំណាយទៅលើ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី និងហ្គេមដូចគ្នា ដោយគិតជាទឹកប្រាក់សរុបដល់ 38 ពាន់លានដុល្លារក្នុងឆ្នាំ 2019 កន្លងផុតទៅ។

 

 

សរុបសេចក្តីមក នេះពិតជារឿងដ៏ សោមនស្សរីករាយមួយ ចំពោះក្រុមហ៊ុនផ្លែប៉ោម ដែលអាចបំបែកកំនត់ត្រា រកប្រាក់ចំណូលបានដល់ជិត 4 លានដុល្លារ ក្នុងរយៈពេលត្រឹមមួយថ្ងៃ ពី App Store ហើយសង្ឃឹមថា សម្រាប់ឆ្នាំថ្មីនេះ និងតទៅមុខទៀត ក្រុមអ្នកអភិវឌ្ឍរបស់ Apple ក៏នឹងនៅតែខិតខំបង្កើត កម្មវិធីថ្មីៗ ជាច្រើនទៀត ឲ្យកាន់តែមានប្រយោជន៍ ដល់អ្នកប្រើប្រាស់។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង