សាម​សុង​ រៀប​ចំ​កម្ម​វិធី​ជួប​ជុំ​ជាមួយ​អាជីវ​ករ​ទូ​ទាំង​ប្រទេស​ ដើម្បី​អប​អរ​ឆ្នាំថ្មី​ និង​កំណើន​ការគាំទ្រ​ផលិត​ផល​របស់​ខ្លួន​​
ដោយ​ ៖ សាន់នី | 6 ខែមុន SHARE

 

ដើម្បីអបអរ និងបើកទំព័រឆ្នាំថ្មីនៃផលិតផល សាមសុង ដែលមានការគាំទ្រច្រើន ក៏ដូចជាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មី ចុងក្រោយរបស់ខ្លួន ផងនោះ ក្រុមហ៊ុន សាមសុង បានប្រារព្ធពិធីជួបជុំ យ៉ាងឱឡារិកជាមួយគណៈគ្រប់គ្រងរបស់ សាមសុង អាជីវករលក់ដុំ លក់រាយយ និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ទូទាំងប្រទេស ដែលស្ថិតក្នុងបរិយាកាស សប្បាយរីករាយ នៅឯ សណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់។

 

 

គួរបញ្ជាក់ថា គោលបំណងចម្បង ក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីថ្លែងអំណរគុណ ទៅដល់អាជីវករលក់ដុំ លក់រាយទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិច របស់សាមសុង ក៏ដូចជាអបអរសាទរឆ្នាំថ្មី ផងដែរ។ ក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានអាហារពេលល្ងាចហើយ ខាងក្រុមហ៊ុន សាមសុង ក៏បានដាក់បង្ហាញនូវគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗ ជំនាន់ចុងក្រោយជាច្រើនម៉ូឌែល ដែលកំពុងពេញនិយម និងទទួលបានការគាំទ្រ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ រួមមាន ទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក និង ម៉ាស៊ីនបោកសម្លៀកបំពាក់ ជាដើម។

 

 

ឆ្លៀតក្នុងឱកាសសប្បាយរីករាយនេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំកម្ពុជា បានមានប្រសាសន៍ និងថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្ម ទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិច ក្រុមហ៊ុនសាមសុង និងធ្វើឱ្យគ្រប់ផលិតផល សាមសុង ឈរក្នុងលេខរៀងខ្ពស់មួយ លើទីផ្សារ និងស្ថិតក្នុងដួងចិត្តអតិថិជនទាំងអស់។ ភាពជោគជ័យនៅថ្ងៃនេះ គឺជាសមិទ្ធិផលរួម របស់យើងទាំងអស់គ្នា ដែលបានដើរលើមាគ៌ា និងចក្ខុវិស័យត្រឹមត្រូវ ជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់ របស់យើងទាំងអស់គ្នា។

 

 

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗ ជាច្រើនទៀត ក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូពិសេសក្នុងឆ្នាំថ្មី សម្រាប់អាជីវករ និងអតិថិជនទាំងអស់ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ទាំងមូល។ ជាចុងក្រោយ ក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថា អតិថិជន ព្រមទាំងអាជីវករទាំងអស់ នឹងនៅតែជឿជាក់គាំទ្រ គ្រប់ផលិតផល និងសេវាកម្មរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នា ជានិរន្តរ៍។

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង