កំពូលកាមេរ៉ា DSLR របស់ Canon បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ មាន​សមត្ថភាព​ថត​រូប​និង​វីដេអូ​កាន់​តែ​ខ្លាំង និង​មាន​តម្លៃ​ជិត ២៦ លាន​រៀល (6,499 ដុល្លារ)​
ដោយ​ ៖ គង់គីត | 6 ខែមុន SHARE

 

នៅទីបំផុតក្នុងថ្ងៃនេះ ក្រុមហ៊ុន Canon បានសម្រេចចិត្តប្រកាសចេញនូវកាមេរ៉ា លំដាប់កំពូលរបស់ខ្លួន ជាផ្លូវការហើយ ដែលវាពោរពេញទៅដោយ សមត្ថភាព និងអាចប្រើប្រាស់បានគ្រប់ស្ថានភាព មានការថតរូប រួមទាំងវីដេអូផងដែរ។ ក្នុងនោះ Canon E0S-1D X Mark III បានចេញមក ជំនួសដំណែង 1D X Mark II ដែលចេញកាលពីឆ្នាំ 2016 កន្លងទៅ ហើយបាន បន្ថែមនូវមុខងារ និងលក្ខណៈសម្បត្តិថ្មីៗជាច្រើន មានទាំងកម្លាំង, ល្បឿន និងភាពរឹងមំាផងដែរ។

 

 

ជាការពិតណាស់ អោយបានស្ថិតនៅក្រោមឈ្មោះ ជាកាមេរ៉ាប្រភេទ DSLR លំដាប់កំពូល E0S-1D X Mark III បានចាត់ចូលជាកាមេរ៉ា ដែលប្រើការបាន យ៉ាងល្អនៅក្នុង ការថតរូបភាពបែបប្រភេទ កីឡា និងផ្នែកជីវសាស្រ្ត នេះបើតាមបទពិសោធន៍ដែលបានមកពី អ្នកប្រើប្រាស់ Canon 1D X Mark II កន្លងទៅនេះ។ លើសពីនេះទៅទៀត ជាមួយនឹងការបំពាក់បន្ទះឈីប DIGIC X ដែលជាឈីបត្រូវបាន Canon ផលិតឡើង យ៉ាងពិសេស សម្រាប់កាមេរ៉ាប្រភេទ DSLR ជំនាន់ចុងក្រោយរបស់ខ្លួន ជាលទ្ធផល វាអាចចាប់យករូបភាព ដែលមានចលនា បានយ៉ាងរលូន ជាមួយនឹងការបន្ថែម គុណភាពរូបបានទៅដល់ 28 ដង បើធៀបទៅនឹង 1D X Mark II, ធ្វើបាន 20fps សម្រាប់ការថតរូបសន្លឹក ទាំងជា File RAW និង RAW+JPEG, វីដេអូ 4K 60fps និងល្បឿនរក្សាទុករូបភាពទៅក្នុង Memory Card ជាលក្ខណៈ “Hybrid” បានរហ័ស ថែមទៀតផង។ 

 

ខាងក្រោមនេះជាលក្ខណៈសម្បត្តិពិសេសរបស់ Canon E0S-1D X Mark III៖

 

- មកជាមួយ CMOS sensor ថ្មី

- មានសេនស័រកាមេរ៉ាទំហំ 20.1 មេហ្គាភិចសែល

- មានអង្គគណនា DIGIC X Processor

- ប្រព័ន្ធចាប់ Focus AF Algorithm With Deep Learning

- ក្នុង Live Mode, Live View Mode វាអាចគាំទ្រការចាប់សម្គាល់មុខ, ក្បាល និងការចាប់សម្គាល់ភ្នែក 

- គុណភាពចាប់រូបភាពបានដល់ 1000 Images ដែលល្អជាងមុន 28 ដងបើធៀបជាមួយ 1DX Mark II 

- មុខងារ Dual Pixel CMOS AF

- ចំណុច AF មានដល់ 525 ដែលអាចបញ្ជាបាន

- ថតវីដេអូ បានក្នុងប្រភេទ 10-bit Canon Log និង 4K 60P

- មានជាស្រេច Wi-Fi និង Bluetooth

- មានដងខ្លួនអាលុយមីញ៉ូម និងអាចការពារអាកាសធាតុ (Weather resistant) 

 

 

មួយវិញទៀត កាមេរ៉ាស៊េរីចុងក្រោយរបស់ Canon នេះ ត្រូវបានបន្ថែម លក្ខណៈសម្បត្តិថ្មីៗជាច្រើន ដើម្បីអោយស្របទៅនឹងសម័យកាល រួមមាន បន្ថែមរន្ធដាក់ មេម៉ូរីកាតបានចំនួន 2 និងផ្លាស់ប្តូរប៊ូតុងបញ្ជាមួយចំនួន មានសភាពភ្លឺរលោង, ប៊ូតុង AF និង ប៊ូតុង Multi Controller ផងដែរ។ ក្រៅពីនេះ Canon 1D X Mark III មានបំពាក់មកជាមួយ នឹងប្រព័ន្ធ GPS, WIFI និង Bluetooth មកជាស្រាប់ផងដែរ។ ជាចុងក្រោយ វាមានថាមពលថ្មជាប្រភេទ LP-E10 ជាមួយគុណភាពប្រសើរជាងមុន ព្រោះវាបានប្រើប្រាស់ អង្គគណនារូបភាព ដែលប្រើប្រាស់ថាមពលតិច។ ជាងនេះទៅទៀត បើយោងទៅតាម គេហទំព័រផ្លូវការរបស់ Canon ផ្ទាល់ ឃើញថាក្រុមហ៊ុននេះ បានដាក់លក់វាក្នុងតម្លៃជិត ២៦ លានរៀល (6,499 ដុល្លារ)។

ដោយ​ ៖ Canon
អត្ថបទទាក់ទង