នេះ​ជា​នាឡិកា Mitu Children’s Learning Watch 4Pro មាន​កាមេរ៉ា​ដល់​ទៅ 2 គ្រាប់ និង​សាក​សម​បំផុត​សម្រាប់​កុមារ​
ដោយ​ ៖ គង់គីត | 6 ខែមុន SHARE

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi កំពុងបានធ្វើការប្រកាសចេញនូវ នាឡិកាដៃសឆ្លាតវៃ សម្រាប់កុមារជាពិសេស ដែលមានតំលៃថ្លៃគួរសមនៅលើយីហោរបស់ខ្លួន ដែលវាមានឈ្មោះផ្លូវការថា Mitu Children’s Learning Watch 4Pro។ ចំពោះ លក្ខណៈពិសេស ដែលលេចធ្លោរបស់ នាឡិកាឆ្លាតវៃមួយនេះ រួមមានដូចជា មានកាមេរ៉ាដល់ទៅ 2 គ្រាប់, កម្មវិធីផ្ដល់ចំណេះដឹងដល់កុមារ និងកម្មវិធីតាមដានសកម្មភាព ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ជាដើម។

 

 

មិនត្រឹមតែប៉ុណ្ណោះ នាឡិកាដៃឆ្លាតវៃ Mitu Children’s Learning Watch 4Pro បានបំពាក់មកជាមួយអេក្រង់ទំហំ 1.78 អ៊ីញ មានកម្រិតភាពច្បាស់ 326PPI និងត្រូវបានស្រោបដោយកញ្ជក់ការពារ ជាប្រភេទ Gorilla Glass 3 ទៀតផង។ លើសពីនេះទៅទៀត វាបានប្រើប្រាស់បន្ទះឈីប Snapdragon Wear 2500 មានរ៉េមទំហំ 1GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 8GB និងមានថាមពលថ្មដល់ទៅ 920mAh។ កាន់តែពិសេសជាងនេះទៅទៀតនោះ Mitu Children’s Learning Watch 4Pro បានភ្ជាប់មកជាមួយកាមេរ៉ាដល់ទៅចំនួន 2 គ្រាប់ ដោយមួយគ្រាប់មានទំហំ 5 មេហ្គាភិចសែល មានកម្រិតមុំ 82 ដឺក្រេ F/2.4 បូករួមមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែល F/2.2 មានកម្រិតមុំ 84.9 ដឺក្រេ។

 

 

ក្រៅពីនេះ វា ក៏មានលក្ខណៈសម្បត្តិពិសេស ជាច្រើនទៀតដូចជា អាចគាំទ្រការប្រើ 4G LTE, ការបង់ប្រាក់តាមរយៈមុខងារ NFC, GPS (L1 + L5 Dual Band), Xiaomi Voice Assistant and AI Machine Learning ដែលកម្មវិធីបង្រៀនជាច្រើនដល់ក្មេងៗ និងវាបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 កែច្នៃយ៉ាងពិសេស ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ទៀតផង។

 

 

ជាចុងក្រោយ នាឡិកា Mitu Children’s Learning Watch 4Pro បានភ្ជាប់មកជាមួយជម្រើសពណ៌ចំនួន 2 គឺ ពណ៌ខៀវ និងពណ៌ផ្កាឈូក ហើយចំពោះតម្លៃវិញ Xiaomi បញ្ជាក់ថាវាមានតម្លៃក្នុងប្រទេសចិនខ្ទង់ ៧៦ ម៉ឺនរៀល (190 ដុល្លារ)។ ដូន្នេះ យើងសង្ឃឹមថា វានឹងអាចមានលក់នៅក្នុងទីផ្សារស្រុកយើងដែរ ផងចុះ។

ដោយ​ ៖ Phone Arena
អត្ថបទទាក់ទង