លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្តរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​ នឹង​ចាប់​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃ​ទី ៧​ មករា​ ២០២០​ នេះ​ហើយ​​
ដោយ​ ៖ សាន់នី | 6 ខែមុន SHARE

 

ខ្ញុំជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានរាល់ព័ត៌មាន ពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាកដជាបានដឹងពីតម្រុយពត៌មាន ទាក់ទងទៅនឹងការចុះលេខបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត រួចខ្លះមកហើយ។ យ៉ាងណា អំឡុងពេលនោះ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់បញ្ជាក់ពាក់ព័ន្ធពីថ្ងៃប្រកាសដំណើរការ នៅឡើយដែរ គ្រាន់តែបញ្ជាក់ថា នឹងបើកអោយប្រើប្រាស់ ក្នុងពេលឆាប់ខាងមុខ។

 

 

បើគិតមកដល់ពេលនេះ វាប្រហែលជាមួយរយៈធំដែរហើយ ជាមួយការទន្ទឹងរង់ចាំពីអ្នកដែលមានប្រើប្រាស់យាន្តយន្ត ពិសេសម្ចាស់រថយន្តស៊េរីថ្មីៗ ហ្នឹងតែម្តង។ ជាក់ស្តែង ថ្មីៗនេះ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសជាផ្លូវការហើយ ពាក់ព័ន្ធនឹងវត្តមានកាលបរិច្ឆេទផ្លួវការ សម្រាប់ការមកដល់ នៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត ដែលនឹងចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២០ (ស្អែកនេះហើយ)។

 

សូមបញ្ជាក់៖ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា នឹងជួបគ្នា ស្អែកនេះ នៅផ្សារទំនើបអ៊ីអន 2 សែនសុខ ដើម្បីជ្រាបកាន់តែច្បាស់ ពីព័ត៌មាននេះ!!!

 

::: ទស្សនាវីដេអូ ពីដំណើរការដាក់ពាក្យ

 

 

::: មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

085 92 90 90 | 015 92 90 90 | 067 92 90 90 

 

ដោយ​ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទទាក់ទង