សម្រាប់ឆ្នាំ​ 2020​ នេះ​ Huawei​ ​ផ្ដោត​សំខាន់​ទៅ​លើការ​អភិវឌ្ឍន៍​ផ្នែក​ Huawei​ Mobile​ Service​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

គ្មាននរណាម្នាក់ដែលមិនដឹងនោះទេថា ទំនាក់ទំនងរវាង Google និង Huawei នៅក្នុងពេលនេះ ស្ថិតនៅក្នុងដំណាក់កាលបែបណា បើនិយាយឲ្យចំទៅ គឺហាក់បីដូចជា គេកាតផ្តាច់ចេញចេញពីគ្នា ដាច់ស្រឡះតែម្ដង។ មកទល់ពេលនេះ Huawei នៅតែមិនអាចប្រើប្រាស់ សេវាកម្មរបស់ Google បានដដែល ហើយជម្រើសដែលល្អបំផុតនោះ គឺមានតែព្យាយាម កសាងសេវាកម្មផ្ទាល់ខ្លួនឲ្យដល់ទីបញ្ចប់។ មិនខុសទេ នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុនចិនខាងលើបានបញ្ជាក់ថា គម្រោងសំខាន់គឺត្រូវធ្វើការ អភិវឌ្ឍន៍ទៅលើប្រព័ន្ធ Ecosystem ខាងលើនេះតែម្ដង។

 

 

ជាការពិតណាស់ បើតាមការបង្ហាញពីសំណាក់ CEO របស់ Huawei បានឲ្យដឹងថា នៅក្នុងឆ្នាំនេះ ខ្លួននឹងធ្វើការដោយដាក់គោលដៅសំខាន់បំផុតទៅលើ ការកសាង Huawei Mobile Service ឬ HMS ខណៈពេលដែលយើងធ្លាប់បានដឹងហើយថា សេវាកម្មផ្ទាល់ខ្លួនរបស់ Huawei នេះស្រដៀងសេវាកម្មរបស់ Google ដែរ ប៉ុន្តែត្រូវបានគេបញ្ជាក់ថា វាមានមុខងារសរុបច្រើនជាង ដែលក្នុងនោះ ក៏មានរួមបញ្ចូលទាំងសេវាកម្ម Cloud របស់ក្រុមហ៊ុនចិននេះ (Huawei Terminal Cloud Service) ទៀតផង ហើយសរុបទៅគឺ 9 ជាសេវាកម្មមូលដ្ឋាន និង 5 ទៀត ជាសេវាកម្មដែលទើបបង្កើតថ្មីផងដែរ។ គួរបញ្ជាក់ដែរថា សេវាកម្ម Cloud នេះដែរ ត្រូវបានបុគ្គលខាងលើបង្ហាញថា កំពុងតែគ្រប់ដណ្តប់លើ 170 ប្រទេស និងតំបន់ក្នុងពិភពលោក កាន់តែច្បាស់ទៀតនោះ វាមានចំនួនអ្នកប្រើប្រាស់សកម្មជាង 400 លាននាក់ ក្នុងមួយខែៗ។

 

 

អញ្ចឹងហើយ បើតាមការបង្ហាញរបស់ CEO នៃក្រុមហ៊ុន Huawei បានបញ្ជាក់ឲ្យយើងដឹងថា នៅក្នុងឆ្នាំនេះ ជាពេលវេលាមួយ ដែលក្រុមហ៊ុនចិននេះ ព្យាយាម ក៏ដូចជាដាក់គោលដៅក្នុងការកសាង ឬអភិវឌ្ឍន៍បន្ថែមទៅលើសេវាផ្ទាល់ខ្លួន Huawei Mobile Service ដើម្បីឲ្យឧបករណ៍របស់ខ្លួន អាចរស់នៅលើទីផ្សារសាកលបាន បើទោះជាគ្មាន Google Mobile Service។ មួយវិញទៀត ចំពោះការងាកមកសហការជាមួយ Google វិញ វាក៏ហាក់បីដូចជាមិនអាចទៅរួចនោះទេ ព្រោះថាពេលនេះ សភាពការណ៍របស់ក្រុមហ៊ុនទាំងពីរនេះ គឺមិនមានអ្វីប្រសើរឡើងនោះឡើយ និយាយឲ្យចំទៅ គឺនៅតែស្ថិតក្រោមសម្ពាធរវាង អាមេរិក និងចិនដដែល។

ដោយ​ ៖ Giz China
អត្ថបទទាក់ទង