ក្នុង​ព្រឹត្តិការណ៍​ CES​ 2020​ Samsung​ នឹង​ប្រកាស​ចេញ​ទូរទស្សន៍​ឆ្លាតវៃ​ ដែល​គ្មាន​គែម​ជុំវិញ​អេក្រង់​​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

យើងគ្រប់គ្នាច្បាស់បានស្គាល់ ក៏ដូចជាធ្លាប់បានប្រើប្រាស់ហើយ ពីទូរទស្សន៍ឆ្លាតវៃដែលមានយីហោ Samsung ហើយនេះក៏ជាយីហោមួយ ដែលមានប្រជាប្រិយភាពខ្លាំងដែរ នៅលើទីផ្សារ ទូរទស្សន៍ឆ្លាតវៃ។ ដោយឡែក នៅក្នុងពេលនេះ ព្រិត្តិការណ៍ CES 2020 កាន់តែខិតជិតមកដល់ហើយ ដែលក្នុងនោះ Samsung អាចនឹងមានបច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់ដាក់បង្ហាញ ជាពិសេសនោះ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បាននិយាយថា ខ្លួននឹងប្រកាសចេញ ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីមួយ ដែលមិនមានគែមជុំវិញអេក្រង់ ថែមទៀតផង។

 

 

មិនខុសទេ បើតាមការបង្ហើបរបស់ Samsung បានបញ្ជាក់ថា ទូរទស្សន៍ឆ្លាតវៃដែលខ្លួននឹងប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ CES 2020 នឹងក្លាយជាទូរទស្សន៍មួយ ដែលមិនមានគែមព័ទ្ធជុំវិញអេក្រង់តែម្ដង ដែលគេហៅថា Zero Bezel ពោលគឺមិនមែនត្រឹមតែកាត់បន្ថយគែម (Bezel-less) ដូចក្រុមហ៊ុនមួយចំនួនឡើយ ដោយយើងឃើញថា វានៅតែមានគែមដដែល គ្រាន់គែមនោះ វារាងតូចជាងមុនអញ្ចឹងដែរ។ ក្រៅពីនេះគឺក្រុមហ៊ុនខាងលើ មិនទាន់បានបង្ហាញនៅឡើយទេ ពីលក្ខណៈសម្បត្តិផ្សេងទៀត ទាក់ទងនឹង Smart TV នេះ ប៉ុន្តែមានមតិមួយចំនួន បានរំពឹងថា ទូរទស្សន៍ឆ្លាតវៃនោះ អាចនឹងមានជម្រើសអេក្រង់ទំហំ 65 អ៊ីញឡើងទៅ មានន័យថា វាមិនមានជម្រើសអេក្រង់តូចជាង 65 អ៊ីញនោះទេ។ 

 

 

អញ្ចឹងហើយ នៅក្នុងព្រឹត្តិការណ៍ CES 2020 ក្នុងពេលឆាប់ៗខាងមុខនេះ Samsung នឹងប្រកាសបង្ហាញពីទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួន ដែលមិនមានគែមជុំវិញអេក្រង់ ដូចទូរទស្សន៍ឆ្លាតវៃក្នុងពេលសព្វថ្ងៃនេះឡើយ ហើយកាន់តែពិសេស វាអាចមានជម្រើសទំហំអេក្រង់ ចាប់ពី 65 អ៊ីញឡើងទៅ ថែមទៀតផង។ យ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងច្បាស់នោះទេ ពីលក្ខណៈសម្បត្តិផ្សេងៗទៀត របស់ទូរទស្សន៍ឆ្លាតវៃខាងលើនេះ ប៉ុន្តែមិនយូទៀតទេ យើងនឹងដឹងថា តើវាពិតជាគ្មានគែមដូចក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បង្ហើបមែនឬយ៉ាងណា?

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង