GoPro ទើប​បញ្ចេញ​នូវ​ភ្លើង​ជំនួយ Light Mod សម្រាប់ HERO 8 Black ជាផ្លូវ​ការ​
ដោយ​ ៖ គង់គីត | 8 ខែមុន SHARE

 

ដូចដែលយើង បានដឹងរួចមកហើយថា ក្រុមហ៊ុន GoPro បានធ្វើការប្រកាសចេញនូវ Hero 8 Black ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការ ដែលវាកាមេរ៉ាបែប Action ឈានមុខគេ ក្នុងការថតវីដេអូសកម្មភាព និងមានអាចថតបាន ស្ទើរតែគ្រប់ស្ថានភាព ទៀតផង។ ជាក់ស្ដែង វាបានបង្ហាញខ្លូនជាផ្លូវការ នៅក្នុងដើមខែតុលា កន្លងទៅនេះ ដែលវាមានភ្ជាប់មកជាមួយសមត្ថភាព ពិសេសៗជាច្រើន និងមុខងារកាន់តែសម្បូរបែប។

 

 

មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ ទើបបានធ្វើការប្រកាសបញ្ចេញនូវ គ្រឿង Accessory សម្រាប់កំពូល Action កាមេរ៉ា Hero 8 Black នេះថែមទៀត។ ជាការពិតណាស់ វានេះគឺជា ពន្លឺជំនួយ យ៉ាងសំខាន់សម្រាប់ការថតនៅពេលយប់ ឬ ទីកន្លែងងងឹត និងវាអាចដោះចេញបាន ដែលស្ថិតនៅផ្នែកខាងលើនៃម៉ាស៊ីនកាមេរ៉ា Hero 8 Black ដោយមានភាពស្រដៀងគ្នាទៅនឹង ភ្លើងជំនួយនៅលើ ម៉ូឌែលពពួកកាមេរ៉ាបែប Mirrorless ឬ DSLR អញ្ចឹងដែរ។ លើសពីនេះទៅទៀត សម្រាប់ភ្លើងជំនួយ Light Mod នេះ មានកម្រិតពន្លឺត្រឹមតែ 200 Lumens ប៉ុណ្ណោះ ហើយបានភ្ជាប់មកជាមួយ មុខងារការពារទឹក បានជម្រៅជាង 10 ម៉ែត្រ ដែលប្រើបានដល់ទៅ 6 ម៉ោង និងអាចធ្វើការសាកបញ្ចូលថ្មវិញបាន ថែមទៀតផង។ ជាងនេះទៅទៀត វាត្រូវបានដាក់លក់ជាផ្លូវការហើយ នៅក្នុងសហរដ្ឋអាមេរិក ជាមួយតម្លៃជិត ២០ ម៉ឺនរៀល (49.99 ដុល្លារ) ហើយ បើយោងតាមក្រុមហ៊ុន បានប្រាប់អោយដឹងថា វានឹងដាក់លក់នៅទីផ្សារផ្សេងទៀត នៅជុំវិញពិភពលោក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

 

 

គួររំលឹកផងដែរថា ចំពោះការរចនា Hero 8 Black ខុសគ្នាពី Hero 7 Black នៅផ្នែកខាងក្រោម ដោយវាមានមកជាស្រចជាមួយនឹង ទំពក់ភ្ជាប់ទៅកាន់ដង Tripod មិនដូចម៉ូឌែលមុនដែលតម្រូវអោយដាក់ ស្រោមមួយជាន់ពីលើទៀតទេ។ ក្រៅពីនេះ វាមានសេនស័រកាមេរ៉ាទំហំ 12 មេហ្គាភិចសែល មានសមត្ថភាពអាចចាប់យកសាច់វីដេអូបាន Smooth ជាងមុន ជាមួយមុខងារទប់លំនឹង HyperSmooth 2.0 បន្ថែមទាំង TimeWrap 2.0 ផងដែរ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង