កាស​ឥត​ខ្សែ​ដំបូង​របស់​ Realme ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​ថ្ងៃទី ​17​ ខែ​ធ្នូ​នេះ ​ជាមួយ​ជម្រើស ​3 ​ពណ៌​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សព្វថ្ងៃនេះ យើងឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូន ដែលមានការគាំទ្រលើទិផ្សារជាច្រើន មិនមែនផលិតតែស្មាតហ្វូនមួយនោះទេ ពោលគឺក្រុមហ៊ុនខ្លះ មានជាថេប្លេត កាស និងមានគ្រឿង Accessory ជាច្រើនទៀត។ ដោយឡែក នៅក្នុងពេលនេះវិញ Realme ដែលជាយីហោស្មាតហ្វូនថ្មីមួយ ក៏បានធ្វើការបង្ហាញ ពីកាសឥតខ្សែដំបូងរបស់ខ្លួន ដែលនឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 17 ខែធ្នូនេះ ជាមួយជម្រើស 3 ពណ៌ថែមទៀតផង ហើយកាសនេះដែរ វាត្រូវបានគេរំពឹងថា អាចនឹងមានឈ្មោះ Realme AirPods។

 

 

ប្រាកដណាស់ បើតាមការបង្ហាញរបស់ Realme បានឲ្យដឹងថា កាសឥតខ្សែជំនាន់ដំបូង នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី 17 ក្នុងខែនេះ ជាមួយនឹងស្មាតហ្វូនរបស់ខ្លួន ដែលមានឈ្មោះថា Realme XT ហើយស្មាតហ្វូននេះដែរ ត្រូវបានគេបង្ហាញថា នឹងមានប្រើប្រាស់ជាមួយឈីប Snapdragon 730G ផងដែរ។ ងាកមកនិយាយពីកាសឥតខ្សែ ដែលជាបទពិសោធន៍ដំបូងរបស់ Realme វិញ វាត្រូវបានគេរំពឹងថា អាចនឹងមានឈ្មោះ Realme AirPods ហើយចំពោះការរចនារូបរាងកាស និងប្រអប់របស់វា គឺមានលក្ខណៈស្រដៀងគ្នា ជាមួយនឹង AirPods របស់ Apple ដែរ។ ដោយឡែក Realme មិនបានបង្ហាញ ពីពត៌មានលម្អិតរបស់វាឡើយ គ្រាន់តែបង្ហាញថា កាសនេះ វានឹងបង្ហាញខ្លួនជាមួយ ជម្រើស 3 ពណ៌រួមមាន ពណ៌ខ្មៅ លឿង និងពណ៌ស ហើយក៏បានបន្ថែមថា កាសនេះនឹងផ្ដល់សម្លេងច្បាស់ពិតៗ ទៅកាន់អ្នកប្រើប្រាស់។ 

 

 

និយាយរួមមកវិញ កាសខាងលើនេះ នឹងត្រូវដាក់បង្ហាញដោយ Realme នៅថ្ងៃទី 17 ខែនេះ ជាមួយនឹងស្មាតហ្វូនមួយម៉ូឌែល ដែលមានឈ្មោះថា Realme XT ដោយមានប្រើប្រាស់ឈីប Snapdragon 730G។ មិនត្រឹមតែប៉ុណ្ណោះ កាសនោះត្រូវបានបង្ហាញថា នឹងធ្វើឡើងជាមួយគុណភាពសម្លេងពិតៗ ក៏ដូចជាមានជម្រើស 3 ពណ៌រួមមាន ខ្មៅ ស និងពណ៌លឿង។ យ៉ាងណាក៏ដោយ សម្រាប់ពត៌មានលម្អិតទាក់ទងជាមួយកាសនេះ នឹងត្រូវបង្ហាញប្រាប់យ៉ាងច្បាស់ ទៅតាមពេលវេលា ដែលបានបញ្ជាក់ពីខាងដើម អញ្ចឹងហើយ ដើម្បីដឹងច្រើនជាងនេះ គឺយើងមានតែរង់ចាំថ្ងៃនោះមកដល់។

ដោយ​ ៖ 91Mobile
អត្ថបទទាក់ទង