PUBG​ Mobile​ នឹង​ដំណើរ​ការ​ជាមួយកម្រិត​ Refresh ​Rate​ ដល់ ​90Hz ​បាន ​នៅ​ក្នុង​ពេល​ឆាប់​ៗនេះ​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងការព្រឹត្តិការណ៍ ប្រកាសរបស់ Qualcomm ប៉ុន្មានថ្ងៃនេះ យើងឃើញថា បាននាំយកមកនូវចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសនោះ គឺជាវត្តមានរបស់ឈីបកំពូល Snapdragon 865 ជាក៏ដូចជាឈីបលំដាប់បង្គួរ Snapdragon 765 / 765G អញ្ចឹងដែរ។ ដោយឡែក នៅក្នុងនោះ យើងក៏ទទួលបានដំណឹងមួយចំនួន ទាក់ទងជាមួយហ្គេម ដែលកំពុងមានប្រជាប្រិយភាពខ្លាំង លើស្មាតហ្វូន ជាក់ស្ដែងគឺចង់សំដៅលើ PUBG Mobile តែម្ដង ដោយវានឹងអាចគាំទ្រជាមួយ កម្រិត Refresh Rate ដល់ 90Hz នៅក្នុងពេលឆាប់ៗខាងមុខ។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ Qualcomm បានឲ្យដឹងថា PUBG Mobile នឹងផ្តល់បទពិសោធន៍ថ្មីទៅកាន់អ្នកប្រើប្រាស់ តាមរយៈការដាក់ឲ្យគាំទ្រជាមួយកម្រិត Refresh Rate លើស្មាតហ្វូនដល់ 90Hz និយាយឲ្យចំទៅ គឺវាអាចរត់ដល់ 90Hz ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ ពីពេលវេលាច្បាស់លាស់ ដែលវានឹងទទួលបាន ពិតប្រាកដនោះទេ។ យ៉ាងណាក៏ដោយ ដោយសារនេះជាកម្មវិធី ដែលប្រកាសពីឈីបថ្មីរបស់ Qualcomm គឺ Snapdragon 865 អញ្ចឹងហើយ គេរំពឹងថា កម្រិត Refresh Rate ខាងលើនេះ អាចនឹងដំណើរការព្រមគ្នា ជាមួយឈីបនេះ និយាយឲ្យចំទៅ វាប្រហែលជាមានតែនៅលើស្មាតហ្វូន ដែលប្រើប្រាស់ឈីបនេះប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមខាងលើនេះ ក៏អាចនឹងទទួលបាន នូវការគាំទ្រជាមួយ 10-Bit HDR ដូចគ្នាដែរ ដូច្នេះមានន័យថា រាល់ការបង្ហាញផ្សេងៗ នៅលើ PUBG Mobile នឹងកាន់តែប្រសើរថែមមួយកម្រិតទៀត។ 

 

 

និយាយរួមមកវិញ សូមបញ្ជាក់ថា នៅក្នុងពេលឆាប់ខាងមុខនេះ PUBG Mobile នឹងអាចទ្រទ្រង់បាន ជាមួយកម្រិត Refresh Rate 90Hz មានន័យថា វាអាចដំណើរការបានដល់ 90Hz អញ្ចឹងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏នឹងទទួលបានមុខងារ 10-Bit HDR ជាមួយគ្នា ដែលមុខងារនេះ នឹងជំរុញឲ្យ ការបង្ហាញផ្សេងៗក្នុងហ្គេមនេះ កាន់តែប្រសើរជាងមុន។ យ៉ាងណាក៏ដោយ មុខងារថ្មីដែលបានរៀបរាប់ខាងលើនេះ វាប្រហែលជាអាចគាំទ្របានតែជាមួយឈីប Snapdragon 865 ដែលទើបតែប្រកាសចេញនេះប៉ុណ្ណោះ អញ្ចឹងអាចនិយាយបានថា PUBG Mobile អាចនឹងមានមុខងារខាងលើ ចាប់ពីដើមឆ្នាំក្រោយនេះទៅផងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង