Nokia​ ប្រកាស​ចេញ​ទូរទស្សន៍​ឆ្លាត​វៃ​ទំហំ ​55 ​អ៊ីញ ​មាន​កម្រិត​បង្ហាញ​​ 4K​ និង​តម្លៃ​ខ្ទង់​ ២.៣៥​ លាន​រៀល ​(588 ដុល្លារ)​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីមួយរយៈមុននេះ យើងក៏ធ្លាប់ទទួលបានដំណឹងខ្លះៗដែរ ទាក់ទងទៅនឹង ទូរទស្សន៍ឆ្លាតវៃរបស់ Nokia ពោលគឺដំណឹងនោះ បានបញ្ជាក់ថា វានឹងបង្ហាញខ្លួន នៅក្នុងដើមខែធ្នូនេះទៀតផង។ ជាក់ស្ដែង ដំណឹងនេះពិតជាមិនខុសទេ ព្រោះថាពេលនេះ Smart TV ខាងលើ ត្រូវបាន Nokia ប្រកាសចេញជាផ្លូវការហើយ ដែលវាបានបំបាក់មកជាមួយ លក្ខណៈសម្បត្តិមួយចំនួន មិនខុសពីដំណឹងលេចធ្លាយប៉ុន្មាននោះទេ និយាយឲ្យចំទៅ វាបានប្រើប្រាស់អេក្រង់ទំហំ 55 អ៊ីញ ក៏ដូចជាមានកម្រិតបង្ហាញដល់ 4K ផងដែរ។

 

 

មិនខុសទេ បើតាមការបង្ហាញរបស់ Nokia បានបញ្ជាក់ឲ្យដឹងថា Smart TV ជំនាន់ថ្មីនេះ ត្រូវបានបំពាក់មកនូវអេក្រង់ 55 អ៊ីញ ដែលមានកម្រិតបង្ហាញដល់ 4K ដោយវាដំណើរការដោយ Android 9 ក៏ដូចជា បំពាក់មកជាមួយរន្ធបំពងសម្លេងរបស់ JBL ដែលមានកម្លាំង 24 Watt ថែមទៀតផង។ ក្រៅពីនេះ ទូរទស្សន៍ឆ្លាតវៃខាងលើ ក៏បានបំពាក់មកជាមួយ Processor ដែលមាន 4 Core ព្រមទាំងមានរ៉េម 2.25GB និងអង្គផ្ទុក 16GB កាន់តែពិសេស វាក៏មានរន្ធ HDMI, រន្ធ USB 2.0 និង 3.0 ហើយវាក៏អាចទ្រទ្រង់ជាមួយ Bluetooth 5.0 ក៏ដូចជាអាចភ្ជាប់ Wi-Fi បានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចគាំទ្របានជាមួយ Bluetooth Remote រួមទាំងធ្វើការបញ្ជាជាសម្លេង បានយ៉ាងប្រសើរ តាមរយៈ Google Assistant។ ជាមួយសមត្ថភាពប៉ុណ្ណេះ Nokia បានដាក់លក់វានៅក្នុងតម្លៃខ្ទង់ 2 លាន 35 ម៉ឺនរៀល បើគិតជាដុល្លារខ្ទង់ 588 ដុល្លារ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ហើយវត្តមានរបស់វាដែរ គឺនឹងចាប់ផ្ដើមមាន ចាប់ពីថ្ងៃទី 10 ក្នុងខែនេះតទៅ ជាមួយការធានាពីក្រុមហ៊ុនដល់ទៅ 3 ឆ្នាំឯណោះ សម្រាប់ Smart TV មួយនេះ។

 

 

និយាយរួមមកវិញ ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីរបស់ Nokia ដែលបានបែកធ្លាយកន្លងទៅ ត្រូវបានបង្ហាញផ្លូវការហើយ ដោយវាមានភ្ជាប់មកជាមួយ កម្រិតបង្ហាញដល់ 4K លើអេក្រង់ 55 អ៊ីញ ជាពិសេសនោះ វាមានរន្ធបំពងសម្លេង JBL កម្លាំង 24 Watt ក៏ដូចជាដំណើរការដោយ Android 9 ថែមទៀតផង។ យ៉ាងណាក៏ដោយ នៅក្នុងតម្លៃជាង 2 លានរៀលនេះ គឺយើងឃើញមានច្រើនដែរ នៅលើ Smart TV របស់ក្រុមហ៊ុនដទៃ អញ្ចឹងហើយ អាចនិយាយបានថា Nokia នឹងត្រូវជួបជាមួយគូរប្រជែងខ្លាំងៗជាច្រើន សម្រាប់ទីផ្សារទូរទស្សន៍ឆ្លាតវៃនេះ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង