MSI​ Alpha​ 15​ មាន​គែម​អេក្រង់​ខ្លី​ និង​បំពាក់​ GPU​ ត្រកូល​ Radeon™ RX​ របស់​ AMD​ ទំហំ​ត្រឹម​ 7nm​ ដំបូង​គេ​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

បច្ចុប្បន្ននេះ យើងដឹងហើយថា តម្រូវការហ្គេមធំៗ ដែលស៊ីក្រាហ្វិចខ្ពស់ៗ និងការ Render នូវក្រាហ្វិចជាប្រភេទ 3D ឬវីដេអូកម្រិត 4K មិនអាចប្រើប្រាស់ត្រឹមម៉ាស៊ីន កម្រិតមធ្យមបាននោះទេ តាមការពិតទៅវាអាចប្រើបាន គ្រាន់តែយើងត្រូវចំនាយពេលវេលាយូរ ឬទទួលបានល្បឿន fps ទាប ជាដើម។ ទាំងនេះហើយ ជាមូលហេតុ ដែលតម្រូវអោយយើង ជាអ្នកប្រើ មានតម្រូវការខ្ពស់ ឬអ្នកអាជីពនោះ ត្រូវស្វែងរកម៉ាស៊ីន ដែលបំពាក់មកជាមួយ ផ្នែករឹងស៊េរីចុងក្រោយ និងមានការ Upgrade បន្ថែមសម្រាប់ថ្ងៃអនាគត ដើម្បីទទួលបានល្បឿនលឿន ចំនេញពេលវេលា ហើយក៏មានមុខងារល្អៗ ផងដែរ។

 

 

តួយ៉ាង ដូចទៅនឹង Gaming Laptop របស់ MSI ម៉ូឌែល Alpha 15 នេះអញ្ចឹងដែរ វាត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់យកទៅធ្វើការងាររាងធ្ងន់ គ្រាន់បើ និងបំពេញទៅដល់សេចក្ដីត្រូវការរបស់ Gamer តែម្ដង ជាមួយរចនាបថរូបរាងបែបទាក់ទាញ ឡូហ្គូប្លែកពីគេ និងការពារដោយលោហៈ មុខក្រោយ ឆ្វេងស្ដាំ ធានាបាននូវគុណភាពខ្ពស់ អាចប្រើប្រាស់បានយូរឆ្នាំ។ លើសពីនេះ Alpha 15 មានកម្រាស់ 27.5mm អមមកជាមួយទម្ងន់ 2.3 គីឡូក្រាម និងមានដំណើរការ ជាមួយក្ដារចុច ដែលមានភ្លើង RGB ចម្រុះពណ៌ គួរជាទីគយគន់ បែបស៊ីអារម្មណ៍ ផងដែរ។

 

 

MSI Alpha 15 បានបំពាក់មកជាមួយ អេក្រង់មានគែមស្ដើងត្រឹម 5mm ងាយស្រួលមើលពេញភ្នែក អាចបង្ហាញរូបភាពកម្រិត Full HD ក្នុងទំហំ 15.6 អ៊ីញ លើបន្ទះបង្ហាញ IPS ជាមួយល្បឿន Refresh Rate ដល់ 144/120Hz អំណោយផល ទៅដល់ការលេងហ្គេមមានក្រាហ្វិចលឿន និង Support ជាមួយបច្ចេកវិទ្យា AMD Radeon FreeSync។ មិនតែប៉ុណ្ណោះ ដោយសារតែម៉ាស៊ីននេះ បំពាក់មកជាមួយ GPU ត្រកូល Radeon™ RX របស់ AMD ទំហំត្រឹម 7nm ដំបូងគេ ផងដែរនោះ ម្ចាស់របស់ Laptop មួយនេះ អាចធ្វើការលេងហ្គេម ជាមួយនឹងក្រាហ្វិច ដែលមានចំណាំងផ្លាតបានយ៉ាងប្រសើរផងដែរ។

 

 

ទៅលើផ្នែកកម្លាំងម៉ាស៊ីនវិញ MSI បានវិចខ្ចប់មកជាមួយផ្នែករឹង ជំនាន់ចុងក្រោយ ដូចខាងក្រោម៖

 

• CPU Up to AMD 2nd Gen. Ryzen™ 7 3750H Processor

• RAM DDR4 ទំហំ 8GB អាចឡើងដល់ 16GB និង 16GB អាចឡើងដល់ 32GB

• ក្រាហ្វិចកាត AMD Radeon™ RX 5500M 4GB GDDR6

• Wi-Fi 5 (802.11ac) និង Bluetooth 5.0

• ប្រព័ន្ធសម្លេងធំជាមុន 5 ដង

• ដុំសាកថ្មកម្លាំង 180វ៉ាត់

• ដំណើរការដោយ Windows 10 Home / Windows 10 Pro

 

 

សរុបមក នេះជាម៉ាស៊ីនខ្លាំងគ្រាន់បើមួយ ដែលមានគុណភាពនៃការផលិតល្អ រឹងមាំ ដែលអ្នកជាម្ចាស់របស់វា អាចរីករាយក្នុងការប្រើប្រាស់ ជាមួយមុខងារដ៏ច្រើន មានក្ដារចុចពណ៌កប់ស៊េរី មានរន្ធបំពងសម្លេងឮខ្លាំង។ ដូច្នេះ ប្រិយមិត្តអាចស្វែងរកជាវ MSI Alpha 15 ដែលមាន Specs កម្លាំងម៉ាស៊ីនដូចបានរៀបរាប់ ខាងលើបានហើយ ក្នុងទីផ្សារស្រុកខ្មែរយើងនេះ ជាមួយនឹងតម្លៃខ្ទង់ចាប់ពី 1xxx ដុល្លារឡើងទៅ។

 

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង