ទូ​ទឹកកក​ Samsung​ Side​ By​ Side​ រចនា​ឡើង​សម្រាប់​ជីវិត​ទាន់​សម័យ​​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

បច្ចុប្បន្ននេះ ការជ្រើសរើសទូទឹកកក ដើម្បីប្រើប្រាស់ គឺត្រូវតែជ្រើសរើស ទូទឹកកកណា ដែលមិនគ្រាន់តែជាទូទឹកកក ប៉ុន្តែថែមទាំងជាទូទឹកកក ដែលមានលក្ខណៈពិសេស និងភាពវៃឆ្លាត លើសពីផលិតផលទូទឹកកកធម្មតា។ ថ្ងៃនេះ ខ្ញុំសូមណែនាំទូទឹកកក Samsung Side By Side ដែលជាទូទឹកកក ឆ្លាតវៃ និងស័ក្តិសមបំផុត សម្រាប់គ្រួសារដែលទាន់សម័យ។ Side by Side មានការរចនា មកប្លែក ទាក់ភ្នែកយ៉ាងល្អ ជាមួយនឹងផ្ទៃទ្វាបិទបើក មានភាពរលោងចាំង ហាប់ណែន ស្រស់ស្អាត ដែលធ្វើឱ្យបន្ទប់បាយ មានលក្ខណៈកាន់តែស៊ីវីល័យ និងទាក់ទាញ មួយបែបទៀត។

 

 

សូមបញ្ជាក់ថា  Samsung Side By Side បំពាក់មកជាមួយនឹងបច្ចេកវិទ្យា SpaceMaxTM ដែលផ្តល់ភាពធំទូលាយ នៅផ្ទៃខាងក្នុង ងាយស្រួលទុកដាក់ ចំណីអាហារ បន្លែត្រី សាច់ បានច្រើន និងមានរបៀបរៀបរយល្អ។ អ្វីដែលកាន់តែពិសេសនោះ គឺបច្ចេកវិទ្យា Deodorizing Filter ដែលមានមុខងារ ច្រោះយកក្លិនមិនល្អ ក្នុទូទឹកកក ចេញបានយ៉ាងល្អ តែម្តង។ ដូច្នេះ លោកអ្នកនឹងលែងបារម្ភថា ញុំាទឹក ឬទទួលទានផ្លែឈើធុំក្លិន ឆ្អាបត្រី ឬសាច់ ទៀតនោះឡើយ។

 

 

អ្នកអាចគិតថា ទូទឹកកកធំអញ្ចឹង ដាក់បន្លែត្រីសាច់ ផ្លែឈើបានច្រើនបែបនេះ មិនដឹងស៊ីថាមពលច្រើន ប៉ុនណាទេ មើលទៅ? តាមពិតទៅ វាមិនស៊ីថាមពលច្រើនឡើយ ដោយ Samsung Side by Side គឺមិនគ្រាន់តែស៊ី ថាមពលតិចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃ ថាមពលបានច្រើន លើសពីផលិតផលទូទឹកកកដទៃទៀត ផងដែរ។ អ្វីដែលពិសេសបំផុតនោះ Samsung Side by Side របស់យើង មានបច្ចេកវិទ្យាមួយទៀត ដែលផលិតផលទូទឹកកកផ្សេងគ្មាន គឺបច្ចេកវិទ្យា FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃរបស់ ដែលយើងត្រូវការរក្សាទុកបាន 4 ជម្រើស មានន័យថាលោកអ្នកអាចកំណត់សីតុណ្ហភាព សម្រាប់សាច់ដែលអ្នកចង់រក្សាទុកយូរ, ភេសជ្ជៈដែលត្រូវការឱ្យត្រជាក់លឿន, សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើស្រស់បានយូរ និងរសជាតិ ឈ្ងុយឆ្ងាញ់ដដែល។

 

 

យ៉ាងណា ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអញ្ចើញមកទស្សនា ដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប 

សាមសុង និងដេប៉ូចែកចាយ បន្តដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង មកកាន់លេខ៖ 1800 203 232។

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង