MSI​ Prestige​ 14​ កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​ ប្រើ​ប្រាស់​ CPU ​ជំនាន់ទី​ 10​ របស់​ Intel ​​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ការវិវត្តខ្លួននៃវិស័យកុំព្យូទ័រ បានបោះជំហ៊ានកាន់តែខ្លាំងឡើងៗហើយ ដែលក្នុងនាមជាអ្នកប្រើប្រាស់ យើងត្រូវបានបើកសិទ្ធិ កាន់តែទូលំទូលាយ អាចធ្វើការជ្រើសរើសម៉ាក ម៉ូឌែល ក៏ដូចជារូបរាង រចនាបថ ទៅតាមការចង់បាន អាស្រ័យទៅលើការងារ ឬការបំពេញបន្ថែម ទៅលើតម្រូវការជាក់ស្ដែង របស់បុគ្គលម្នាក់ៗ។ ក្នុងនោះ បើប្រិយមិត្តជាអ្នកបង្កើតជា Content មិនថាខាងឌីហ្សាញតាមកម្មវិធីក្រាហ្វិច ធ្វើការ Render ឬនិយាយជារួមទៅការងារ ដែលតម្រូវអោយមានក្រាហ្វិចខ្លាំង អាចពិចារណាបាន ទៅលើផលិតផលចេញថ្មី ទើបនឹងមកដល់ទីផ្សារស្រុកខ្មែរយើងថ្មីៗ កន្លងទៅនេះ គឺកុំព្យូ័រយួរដៃ របស់ក្រុមហ៊ុន MSI ដែលស្ថិតនៅក្នុងត្រកូល Prestige ទំហំ 14 អ៊ីញ។

 

 

MSI Prestige 14 ជាម៉ាស៊ីនកុំព្យូទ័រយួរដៃ ស៊េរីឆ្នាំ 2019 ដែលត្រូវបានផលិតឡើងយ៉ាងពិសេស លេងស្ទាយពណ៌ទឹកប្រាក់ស្រអាប់ មើលទៅប្រណិត ថែមទាំងស្រស់ស្អាត និងទាក់ទាញ ដែលមានគោលដៅ សម្រាប់ទីផ្សារអ្នកឌីហ្សាញ និងធ្វើការច្រើនទៅលើការងារក្រាហ្វិច ហើយក៏អាចលេងហ្គេមបាន ផងដែរ។ MSI Prestige 14 នេះ ការពារខ្លួនដោយលោហៈនៅខាងលើ និងខាងក្រោម ជាមួយនឹងកម្រាស់ស្តើង 15.9mm និងទម្ងន់ត្រឹម 1.29 គីឡូក្រាមប៉ុណ្ណោះ ថែមទាំងមានការវិចខ្ចប់ជំនាន់ថ្មីជាមួយគែមអេក្រង់ស្ដើង នៅលើតួម៉ាស៊ីនតូច ដែលអំណោយផល ទៅដល់ការប្រើប្រាស់ និងមានសេនស័រស្កេនម្រាមដៃនៅលើបន្ទះ Trackpad ធានាទៅដល់សុវត្ថិភាព របស់ម៉ាស៊ីន ផងដែរ។

 

 

ចំពោះ MSI Prestige 14 ប្រើប្រាស់អេក្រង់ IPS មានកម្រិត sRGB 100% ដែលអាចចាក់ពណ៌បានច្បាស់ល្អ ជាមួយនឹងការមើលបានគ្រប់ទិសទី មិនធ្វើអោយបាត់បង់គុណភាព មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬ 4K, ប្រើប្រាស់ CPU ជំនាន់ទី 10 របស់ក្រុមហ៊ុន Intel ដែលមានឈ្មោះថា “Comet Lake” មានកន្ទុយ អក្សរ U ដែលមានចំនួន Core រហូតដល់ 6 គ្រាប់ ដែលវាអាចធ្វើការរត់បានម្តងទាំង 6 គ្រាប់ ក្នងពេលតែមួយ នៅពេលដែលយើងធ្វើការងារធ្ងន់ និងអមមកជាមួយបន្ទះក្រាហ្វិកកាត NVIDIA’s GeForce GTX 1650 Max-Q។ បើងាកទៅមើលលើផ្នែកអង្គចងចាំវិញ MSI Prestige 14 ត្រូវបានបំពាក់មកជាមួយ RAM ដែលមានជម្រើសរហូតដល់ 16GB ប្រភេទ LPDDR3-2133 ( RAM ជាប់ Motherboard ) អមជាមួយកន្លែងសម្រាប់ដាក់អង្គផ្ទុកទិន្នន័យ ប្រភេទ M.2 SSD ( Sata ឬ PCIe )។

 

 

អញ្ចឹង នេះជាចំនុចគោលមួយចំនួន ដែលយើងលើមកបង្ហាញ ហើយម៉ាស៊ីនប្រភេទនេះ គឺមានគោលដៅ សម្រាប់ប្រិយមិត្តដែលជាអ្នក Content Creator ឬអាចជានិស្សិតកំពុងរៀនឌីហ្សាញ គូរប្លង់ កាត់តវីដេអូ កាត់ត 3D Animation ជាដើម ឬបងប្អូន ដែលកំពុងបម្រើការងារតាមស្ថាប័នរដ្ឋ ឬឯកជន ជាអាទិ៍ ដែលចង់បានម៉ាស៊ីន សម្រាប់ការងារក្រាហ្វ្រិច ជាមួយគុណភាពផលិតប្រណិត និងទាក់ទាញ។ បើប្រិយមិត្តដែលមានចំណាប់អារម្មណ៍ គឺអាចស្វែងរកទិញបាន នៅតាមហាងលក់ផលិតផលកុំព្យូទ័រ ឬក្រុមហ៊ុន MSI បាន រីឯតម្លៃ  គឺអាចឡើងទៅតាមការជ្រើសរើស Specs បន្ថែមដូចជាឡើង RAM និង SSD ជាដើម។

 

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង