យល់​យ៉ាង​ណា​បើ Galaxy Buds ជំនាន់ថ្មី មាន​មុខងារ​ទប់​សម្លេង​រំខាន​ពី​ខាង​ក្រៅ​ដែរ?​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

នាពេលថ្មីៗនេះ Samsung ត្រូវបានគេរំពឹងទុកថា នឹងមានគម្រោងប្រកាសបង្ហាញ កាសឥតខ្សែ Galaxy Buds ជំនាន់ថ្មី អមមកជាមួយកំពូលស្មាតហ្វូន Galaxy S11 Series ក្នុងពេលខាងមុខនេះ។ នោះក៏ព្រោះតែ Galaxy Buds ជំនាន់មុន ត្រូវបានបង្ហាញខ្លួនមកជាមួយ Galaxy S10 ស៊េរី នៅខែកុម្ភៈនៅដើមឆ្នាំ 2019 កន្លងទៅនេះ ដូច្នេះ ការរំពឹងទុកថា នឹងមានកាសថ្មីមកជាមួយ Galaxy S11 ប្រាកដជាអាចក្លាយជាការពិត។

 

 

មិនត្រឹមតែប៉ុណ្ណោះ មានគេដឹងថា Samsung Galaxy Earbuds ជំនាន់ថ្មីនេះ គឺកំពុងស្ថិតក្នុងការអភិវឌ្ឍ ក្រោមលេខម៉ូឌែលសម្គាល់ SM-R175។ មួយវិញទៀត មានព័ត៌មានជំនួយថ្មីអំពីឧបករណ៍នេះបង្ហាញថា Samsung នឹងហៅកាសឥតខ្សែជំនាន់ថ្មីនេះថា Galaxy Buds+ ហើយវាក៏នឹងមានលទ្ធភាពនៃការទប់ចោលសម្លេងរំខាន ពេលកំពុងស្ដាប់ ថែមទៀតផង។ លើសពីនេះទៅទៀត វាក៏មានជម្រើសពណ៌ស្អាតៗជាច្រើនរួមមាន ពណ៌ស, ប្រាក់, ខ្មៅ និងពណ៌លឿង ជាដើម។

 

ក្រៅពីនេះ មាន Leakster ម្នាក់ឈ្មោះថា Evleaks បានធ្វើការបង្ហោះអំពីពណ៌មានទាក់ទងនឹង Galaxy Buds ជំនាន់ថ្មីនេះ នៅលើគណនី Twitter របស់គាត់ថា “ដំបូងត្រូវបាន AirPods Pro បន្ទាប់មកបានមកជាមួយ Galaxy Buds+” មានន័យថា ដំបូងមុខងារទប់សម្លេងរំខាន ត្រូវបានបំពាក់លើ AirPods Pro មុន បន្ទាប់មកទៀត វាក៏នឹងត្រូវបានមកដល់លើ Galaxy Buds ដូចគ្នា។ ប្រភពដដែល បានបន្ថែមថា ជាក់ស្តែងគឺថាកាសស្តាប់ត្រចៀកឥតខ្សែថ្មីរបស់ Samsung អាចត្រូវបានគេហៅថា Galaxy Buds+ មិនមែនជា Galaxy Buds 2 នោះទេ។

 

 

ជាការពិតណាស់ Galaxy Buds+ អាចនឹងមានមុខងារទប់សម្លេងរំខាន (ANC) ពិតមែន នោះគឺដោយសារតែមុខងារ ANC គឺជាផ្នែកមួយនៃលក្ខណៈពិសេសថ្មីនៃកាស AirPods Pro របស់ Apple។ ដូច្នេះ Samsung អាចនឹងបន្ថែមវាទៅក្នុង Galaxy Buds+ ក៏ដូចជាដើម្បីធ្វើអោយវាខុសគ្នាពី Galaxy Buds ជំនាន់មុន នឹងវាក៏អាចមានការផ្លាស់ប្តូរការរចនាបែបស្រាលៗ សម្រាប់ការប្រើប្រាស់កាន់តែងាយស្រួល ផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង