Samsung ឈរ​លើ​តារាង​កំពូល​នៃ​ចំណែក​ទីផ្សារ​លក់​ទូរទស្សន៍​ក្នុង​ត្រីមាស​ទី 3 ឆ្នាំ 2019 នេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើទោះបីជាចំណែកទីផ្សារសកល នៃលក់ទូរទស្សន៍សរុបបានធ្លាក់ចុះ 1.9% នៅត្រីមាសទី 3 ឆ្នាំនេះយ៉ាងណាក្ដី ប៉ុន្ដែក្រុមហ៊ុនកូរ៉េខាងត្បូង Samsung នៅតែអាចបន្ដកើនឡើងបានដល់ទៅ 6.8% ឯណោះ តាមការប្រៀបធៀបទៅនឹងឆ្នាំមុន។ ហេតុដូច្នេះហើយ ការវាយតម្លៃប្រចាំត្រីមាសទី 3 នេះ បានចេញលទ្ធផលមកហើយថា ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់លេខ 1 គឺបានទៅលើ Samsung ជាមួយនឹងចំនួនលក់ទូរទស្សន៍បានដល់ទៅ 10.41 លានគ្រឿងតែឯង។

 

 

ចំនួនដែលលក់ទូរទស្សន៍បាន នៅត្រីមាសចុងក្រោយនេះ គឺមានការកើនឡើងច្រើនដែរ ដោយកាលពីត្រីមាសទី 2 កន្លងទៅនេះ Samsung អាចលក់ដាច់បានចំនួន 8.9 លានគ្រឿងរួចមកហើយ។ យ៉ាងណាក៏ដោយ LG ដែលជាក្រុមហ៊ុនប្រកួតប្រជែង ក៏ប្រទះឃើញមានការកើនឡើងដូចគ្នា ដោយទទួលបានចំនួនលក់ទូរទស្សន៍ 7.44 លានគ្រឿងក្នុងត្រីមាសទី 3 ហើយច្រើនជាងចំនួនលក់ត្រឹម 5.94 លានគ្រឿងកាលពីត្រីមាសទី 2 ផងដែរ។ នេះពិតជាភាពដ៏ជោគជ័យសម្រាប់ Samsung ព្រោះបើតាមការគណនាមកថា ចំណែកទីផ្សារលក់ទូរទស្សន៍សរុបបានចំនួន 54.97 លានគ្រឿងនៃទូទាំងពិភពលោក ហើយប្រហែលចំនួន 20% គឺសុទ្ធតែជាទូរទស្សន៍របស់ Samsung ទាំងអស់ទៅហើយ។ យើងនៅតែត្រួតពិនិត្យមើលតទៅទៀតថា Samsung នឹងអាចបន្ដឈរលើតារាងកំពូលបាន នៅត្រីមាសក្រោយទៀតនោះទេ ហើយប្រាកដជាមានតែក្រុមហ៊ុន LG ប៉ុណ្ណោះ ដែលអាចមានឱកាសដណ្ដើមបាន។

 

 

លើសពីនេះទៅទៀតនៅឆ្នាំ 2020 ក្រោយនេះ Samsung ក៏មានគម្រោងធំចង់បញ្ចេញទៅលើទីផ្សារដែរ ហើយវាត្រូវបានគេរំពឹងទុកថា នឹងត្រូវដាក់បង្ហាញនៅព្រឹត្តិការណ៍ CES 2020 នាពេលខាងមុខនេះ ដែលវាអាចជាទូរទស្សន៍កម្រិត 8K ជាមួយបច្ចេកវិទ្យា AI ធ្វើឲ្យសាច់រូបភាពកាន់តែម៉ត់ និងជំនួយសម្លេងឲ្យកាន់តែស្ដាប់ឮច្បាស់ល្អថែមទៀត។ អ្វីដែលគួរលើកយកមកនិយាយមួយទៀត នោះគឺថាយើងប្រទះឃើញក្រុមហ៊ុនចិន Xiaomi ក៏បានឈរលើតារាងលេង 5 ដែរ ដោយឡែកក្រុមហ៊ុន Sony បែរជាមិនឃើញមានទៅវិញ។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង