មុខងារ​ថ្មី​លើ Google Maps នឹង​ជួយ​ប្រាប់​អ្នក​ពី​កន្លែង​កើត​មាន​អំពើ​ហិង្សា ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​
ដោយ​ ៖ គង់គីត | 5 ខែមុន SHARE

 

ពេលបច្ចុប្បន្ននេះ Google បានកំពុងបោះជំហានថែមទៀត ដើម្បីធ្វើអោយ Platform របស់កម្មវិធី Google Maps កាន់តែមានប្រយោជន៍ឡើងមួយកម្រិតទៀត និងវាមានសារៈសំខាន់យ៉ាងខ្លាំង ដល់អ្នកប្រើប្រាស់ ទៀតផង។ មិនខុសនោះទេ ដោយក្នុងពេលថ្មីៗនេះ Google Maps ទទួលបានការដាក់អោយប្រើមុខងារ សម្រាប់ជួយប្រាប់លោកអ្នកពីកន្លែងកើតមានអំពើហិង្សា ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដូច្នេះ អ្នកនឹងអាចមានសុវត្ថិភាព។

 

 

ជាក់ស្ដែង មុខងារថ្មីនេះ ត្រូវបានគេប្រទះឃើញចុះផ្សាយនៅលើគេហទំព័រ Reddit រួមជាមួយរូបភាពមួយចំនួន ដែលលោកអ្នកអាចមើលឃើញនៅខាងក្រោមនេះ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី Google Maps បានធ្វើការដៅចំណុចពណ៌ក្រហម ដើម្បីកំណត់ចំណាំអំពីកន្លែងកើតមានអំពើហិង្សាដូចជា (ឃាតកម្ម, ភារវៈកម្ម និងហេតុការណ៍ បង្កគ្រោះថ្នាក់មួយចំនួនទៀត) នៅលើផែនទី តែម្ដង។ លើសពីនេះទៅទៀត ក៏មានអ្នកព្យាយាមផ្ទៀងផ្ទាត់លើការអះអាងនេះ ហើយឃើញថាមានភាពដូចគ្នានៅលើទូរសព្ទរបស់អ្នកប្រើប្រាស់ នៅតាមបណ្ដាប្រទេសមួយចំនួន ពិតមែន។ មួយវិញទៀត មុខងារនេះ វាបង្ហាញប្រាប់អ្នក នូវការព្រមានរួមជាមួយពេលវេលាចុងក្រោយ ដែលព័ត៌មានត្រូវបានអាប់ដេត ផងដែរ។ ក្រៅពីនេះ ការព្រមានវានឹងបង្ហាញ ព័ត៌មានតិចតួចទាក់ទងនឹងឧប្បត្តិហេតុនៅក្នុងផ្នែក “About” ហើយព័ត៌មាននោះ មានប្រភពចេញពីបណ្តាញព័ត៌មាន ដែលអាចទុកចិត្តបានដូចជា Reuters ជាដើម។

 

 

ជាងនេះទៅទៀត អ្នកក៏អាចទទួលបានការអាប់ដេតចុងក្រោយ អំពីហេតុការណ៍ដែលកើតមាន ដោយចុចលើប៊ូតុង “See Latest Update”។ បន្ថែមពីលើនេះ ប្រសិនបើអ្នកនៅជុំវិញតំបន់ដែលបានរាយការណ៍អំពីឧប្បត្តិហេតុទាំងនោះ វានឹងជួយប្រាប់អ្នកប្រើប្រាស់ អំពីការបិទផ្លូវ ដោយអ្នកចុចលើប៊ូតុង “Report road Closure” ជាការស្រេច។ ដូច្នេះ វាជារឿងល្អមួយ សម្រាប់អ្នកប្រើប្រាស់ Google Maps ដែលអាចជួយបញ្ចៀសអ្នកពីគ្រោះថ្នាក់កើតមានដោយចៃដន្យ ជាពិសេសនៅពេលដែលអ្នក ដើរលេងជាភ្ញៀវទេសចរ នៅក្រៅប្រទេស។

ដោយ​ ៖ Beeboom
អត្ថបទទាក់ទង