ប្រភព​ថ្មី​បង្ហាញ​ថា vivo iQOO Neo ស៊េរី នឹង​មាន​ប្រើ​ឈីប Snapdragon 855+ ពិត​មែន​
ដោយ​ ៖ គង់គីត | 5 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីពេលកន្លងទៅនេះ មានគេបានប្រទះឃើញស្មាតហ្វូនរបស់ vivo មួយម៉ូឌែល មានលេខសម្គាល់ V1936AL ដែលមានការសង្ស័យថាជា vivo iQOO Neo ស៊េរីថ្មី នៅលើវេបផ្សាយរាយឈ្មោះស្មាតហ្វូន របស់ Google។ ដោយឡែក មកដល់ពេលនេះ វាត្រូវបានបង្ហាញខ្លួន នៅលើ TENAA វិញម្ដង ដែលវាមានលក្ខណៈមួយចំនួន ដូចគ្នានឹង iQOO Neo 855 ដែរ។

 

 

ជាការពិតណាស់ សម្រាប់ស្មាតហ្វូន ជំនាន់ថ្មីនេះ ត្រូវបានគេស្គាល់ថាមានលេខម៉ូឌែលសម្គាល់ V1936AL និងសិស្សច្បងក្នុងត្រកូលតែមួយរបស់វាគឺ iQOO Neo 855 មានលេខម៉ូឌែលសម្គាល់ V1936A។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងមានឈ្មោះជាផ្លូវការថា iQOO Neo 855+។ ជាក់ស្ដែង បើក្រឡេកមកមើល លក្ខណៈសម្បត្តិពីប្រភព TENAA បង្ហាញថា វាអាចមានអេក្រង់ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អមដោយបច្ចេលវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់ មានរ៉េមទំហំ 8GB រឺ 12GB រួមជាមួយអង្គផ្ទុកទិន្នន័យ 128GB និងក៏អាចបន្ថែមទំហំផ្ទុកពីខាងក្រៅបាន ផងដែរ។ ចំពោះ ផ្នែកកាមេរ៉ាខាងក្រោយ iQOO Neo 855+ អាចមានចំនួន 3 គ្រាប់ ដោយលេនដើមអាចមានទំហំ 12 មេហ្គាភិចសែល f/1.8 គ្រាប់ទីពីរអាចលេនទូលាយ ទំហំ 8 មេហ្គាភិចសែល f/2.2 បូកមួយគ្រាប់ចុងក្រោយទំហំ 2 មេហ្គាភិចសែល អាចជា Depth សេនស័រ។ ក្រៅពីនេះ វាក៏អាចមានថាមពលថ្មទំហំ 4,500mAh ជាមួយការគាំទ្រមុខងារសាកថ្មលឿន 33W ដូចទៅនឹង iQOO Neo 855 អញ្ចឹងដែរ។

 

 

សរុបមក ទាំងនេះគឺជាលក្ខណៈសម្បត្តិ ក៏ដូចជារូបរាងចំនួនរបស់ iQOO Neo ជំនាន់ថ្មី ប៉ុន្ដែយ៉ាងណា យើងមិនអាចសន្និដ្ឋានបានថា វាជាការពិត 100% នោះដែរ។ អញ្ចឹង យើងមានតែរង់ចាំតាមដានមើល ព័ត៌មានថ្មីអាប់ដេតបន្ថែមទៀត ប៉ុណ្ណោះ។

ដោយ​ ៖ Tech Androids
អត្ថបទទាក់ទង