ដំណឹង​ថ្មី​បញ្ជាក់​ថា​ LG​ ចាប់​ផ្ដើម​បញ្ចេញ ​Android ​10​ ទៅ​កាន់​ LG​ G8 ​​ThinQ ហើយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 5 ខែមុន SHARE

 

បើគិតមកទល់ពេលនេះ មានស្មាតហ្វូនជាច្រើនរួចមកហើយ ដែលទទួលបានបទពិសោធន៍ថ្មីពី Android ជំនាន់ចុងក្រោយ ជាក់ស្ដែងវាមានការផ្លាស់ប្តូរ មួយចំនួនធំ និងកាន់តែមានភាពប្រសើរជាង Android 9 អញ្ចឹងដែរ។ ដោយឡែក នៅក្នុងពេលនេះ គឺដល់វេនរបស់ LG ម្ដងហើយ ដោយមានរបាយការណ៍មួយ បានបង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ចាប់ផ្ដើមក្នុងការ បញ្ចេញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីខាងលើ ទៅឲ្យស្មាតហ្វូនម៉ូឌែល LG G8 ThinQ ជាបណ្តើរៗហើយ។

 

 

មិនខុសទេ នៅក្នុងពេលនេះ អ្នកប្រើប្រាស់ស្មាតហ្វូន LG G8 ThinQ នៅក្នុងប្រទសកូរ៉េម្នាក់ ទទួលបាន Android 10 ជាផ្លូវការហើយ ប៉ុន្តែអ្នកប្រើប្រាស់ផ្សេងទៀត ហាក់ដូចជាមិនទាន់ទទួលបាននៅឡើយទេ ឬអាចនិយាយបានថា ការដាក់ចេញឲ្យធ្វើការអាប់ដេតរបស់ LG នេះគឺនៅមានកំណត់នៅឡើយ។ យ៉ាងណាក៏ដោយ នេះជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន LG ជាពិសេសនោះ គឺ G8 ThinQ តែម្ដង ព្រោះថាក្រុមហ៊ុនខាងលើ ចាប់ផ្ដើមដាក់ចេញបណ្តើរៗហើយ ទៅឲ្យអ្នកប្រើប្រាស់មួយចំនួន ហើយបើនិយាយដល់ឆ្នាំមុនវិញ គឺថា LG បានដាក់ចេញឲ្យ LG G7 ធ្វើការអាប់ដេតជាផ្លូវការ ទៅកាន់ Android 9 នៅក្នុងខែមករា អញ្ចឹងហើយ លើកនេះក៏អាចនឹងដូចគ្នាដែរ ពោលគឺ G8 ThinQ អាចនឹងទទួលបាន Android 10 ផ្លូវការគ្រប់អ្នកប្រើប្រាស់ទាំងអស់ នៅក្នុងខែមករាឆ្នាំក្រោយនេះឯង។

 

 

ដូច្នេះហើយ បើតាមការបង្ហាញខាងលើនេះ អាចប្រាប់បានថា នៅក្នុងពេលនេះ អ្នកប្រើប្រាស់ LG G8 ThinQ នៅក្នុងប្រទេសកូរ៉េត្បូងមួយចំនួន ចាប់ផ្តើមទទួលបាន Android 10 ជាបណ្តើរៗហើយ ហេតុនេះ ប្រហែលមិនយូរទៀតទេ អ្នកប្រើប្រាស់ជាច្រើនផ្សេងទៀត នឹងទទួលបានដូចគ្នាដែរ និយាយឲ្យចំទៅ គឺអាចនឹងទទួលបាន នៅខែក្រោយនេះ ដូចដែលបានបញ្ជាក់ពីខាងដើមអញ្ចឹង។ ដូចនេះ សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនម៉ូដែលខាងលើនេះ នៅក្នុងប្រទេសយើង គួរតែឧស្សាហ៍ឆែកនៅក្នុងកន្លែងអាប់ដេតទៅ ក្រែងឃើញមានកំណែអាប់ដេតទៅកាន់ Android ជំនាន់ចុងក្រោយ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង