Samsung​ QLED​ 8K​ ស៊េរី ​(Q900R)​ ទូរទស្សន៍​វៃ​ឆ្លាត​ ជាមួយ​កម្រិត​បង្ហាញ​ 8K​ ក្នុង​ពេល​បច្ចុប្បន្ន​​
ដោយ​ ៖ សាន់នី | 1 ខែមុន SHARE

 

ឧទាហរណ៍ថា អ្នកបានដើរកាត់ ឬទស្សនាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) លើកដំបូង អ្នកនឹងប្រាកដជាបើកភ្នែកធំៗ ឈប់ ឬអង្គុយនៅមុខនោះ សម្លឹងទៅដល់អេក្រង់ទូរទស្សន៍ ជាក់ជាពុំខានឡើយ។ អ្នកទាំងអស់គ្នាប្រាកដ ជាភ្ញាក់ផ្អើល ជាមួយនឹងកម្រិតរូបភាព ម៉ដ្ឋភ្លឺច្បាស់ ដូចរូបពិត អណ្តែតចេញមកពីក្នុងអេក្រង់ទូរទស្សន៍។

 

 

លោកអ្នកសាកគិតលេងៗមើលថា កាលពីកម្រិតរូបភាព Full HD គឺវាច្បាស់ល្អទៅហើយ ប៉ុន្តែដោយសារល្បឿនអនាគត រត់មិនទាន់បច្ចេកវិទ្យា យើងក៏អាចទស្សនារូបភាពដល់កម្រិត 4K ច្បាស់លើស Full HD ដល់ទៅ 4 ដង ហើយឥឡូវនេះ ក្រុមហ៊ុន សាមសុង បានអភិវឌ្ឍន៍ កំណែប្រែ និងការច្នៃប្រឌិតបច្ចេកវិទ្យារបស់ខ្លួន ក្នុងការផ្តល់ជូននូវ កម្រិតរូបភាព ចេញពីទូរទស្សន៍ QLED 8K ស៊េរី (Q900R) រហូតដល់កម្រិត 8K មានន័យថា ភាពច្បាស់ គឺលើស 4K ចំនួន 4 ដង និង Full HD 16 ដង ជាមួយនឹងកម្រិតភិចស៊ែល 33 លាន (33 million pixel)។ និយាយរួមទៅ មិនថាលោកអ្នកជឿ ឬមិនជឿនោះទេ ឬក៏អ្នកមិនទាន់បានភ្លក្សរសជាតិ នៃកម្រិតរូបភាព 8K នេះ យ៉ាងណានោះទេ ក៏ Samsung QLED 8K ស៊េរី (Q900R) នៅរង់ចាំ និងផ្តល់ជូនលោកអ្នក ជានិច្ច។

 

ដើម្បីដឹងឱ្យកាន់តែច្បាស់ ថាទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R)  ពិសេសកម្រិតណានោះ សូមមើលលក្ខណៈពិសេសៗ នៅខាងក្រោមនេះ ទាំងអស់គ្នា៖

 

• Real 8K Resolution

 

ជាបច្ចេកវិទ្យា ដែលផ្តល់រូបភាពធំច្បាស់ល្អ ក្នុងកម្រិត 8K ទោះបីជា លោកអ្នកនៅជិត ជាប់អេក្រង់ទូរទស្សន៍ យ៉ាងណា ក៏រូបភាពនៅតែមិនបែក ឬព្រាលឡើយ!

 

• 8K AI Upscaling

 

ជាបច្ចេកវិទ្យា (AI) ឆ្លាតវៃ ក្នុងការបំលែង ដុសខាត់ កម្រិតរូបភាពពី 1080 ឬ 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋ ត្រជាក់ភ្នែក រហូតដល់កម្រិត 8K ដូច Footage 8K ដើមដែរ!  

 

• Quantum Processor 8K 

 

ជាប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន សាមសុង ក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតរូបភាព ឱ្យកាន់តែច្បាស់ ត្រឹមត្រូវ ក្នុងកម្រិត 8K ពិតៗ!

 

• Quantum HDR 4000 

 

មុខងារ និងបច្ចេកវិទ្យានេះ គឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាព ដែលបញ្ចេញមក កាន់តែច្បាស់ កាន់តែលម្អិត (Super Details) ទោះជានូវក្នុងស្ថានភាព ពន្លឺបែបណាក៏ដោយ ក៏សាច់រូបភាព និងវីដេអូ នៅតែច្បាស់ដិតល្អ ដដែល!

 

• Q Style

 

នេះជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយ នឹងជញ្ជាំង ស្ទើតែគ្មានចន្លោះ ជួយឱ្យជញ្ជាំងមានភាពស្អាតប្លែក ដូចទៅនឹងផ្ទាំងគំនូរ និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុ តាំងឡើយ!

 

• One Connect & invisible 

 

នេះជារបកគំហើញថ្មី ដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរយ ដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ ទាំងរន្ធ USB, HDMI ឬ អ្វីផ្សេងៗទៀត ក្នុងការបញ្ជូនរូបភាព តាមរយៈប្រអប់នេះតែមួយគត់! 

 

• Ambient Mode (Magic Screen)

 

ក្រៅពីការកម្សាន្ត វាក៏ជាឧបករណ៍ សម្រាប់តាំងលម្អគេហដ្ឋាន ឱ្យកាន់តែទាក់ទាញ ស្រស់ស្អាត ផងដែរ ហើយអ្នកក៏អាចកំណត់ ការបង្ហាញរូបភាព បែបឌីជីផល, ម៉ោង និងរូបភាពផ្សេងៗទៀត ជាច្រើនតាមតម្រូវការរបស់លោកអ្នកបាន ផងដែរ។

 

• Air Play Connection

 

លោកអ្នកក៏អាច ប្រើប្រាស់បាន ជាមួយកម្មវិធី Airplay របស់ iOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀត ទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ ត្រជាក់ភ្នែក បានយ៉ាងងាយស្រួល ផងដែរ!

 

 

លោកអ្នកអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) នេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON,  K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 1800-203232 !

 

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង