Xiaomi​ ប្រកាស​ចេញ ​Mi ​TV ​4X ​2020​ Edition​ ជា​ផ្លូវការ ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ​១.៩៣​ លាន​រៀល ​(487 ដុល្លារ)​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

លោកអ្នកបានដឹងហើយថា យីហោ Xiaomi គឺមិនមែនមានតែនៅលើ ស្មាតហ្វូនមួយនោះទេ ជាក់ស្ដែងវាមាន នៅលើឧបករណ៍អេឡិចត្រូនិចជាច្រើន គ្រាន់តែឧបករណ៍មួយចំនួន វាមិនមានលក់នៅក្នុងស្រុកយើងនោះឡើយ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនចិនខាងលើនេះ ក៏បានប្រកាសចេញ ទូរទស្សន៍ម៉ូឌែលថ្មីមកមួយទៀត ដែលមានឈ្មោះថា Mi TV 4X 2020 Edition ហើយវាក៏មានទំហំអេក្រង់ដល់ទៅ 55 អ៊ីញ ក៏ដូចជាអាចបង្ហាញរូបភាព បានដល់កម្រិត 4K ថែមទៀតផង។

 

 

បើយោងទៅតាមការប្រកាសរបស់ Xiaomi កាលពីពេលថ្មីៗនេះ បានបង្ហាញថា Mi TV 4X 2020 Edition នេះ ត្រូវបានបំពាក់មកជាមួយអេក្រង់ 55 អ៊ីញ ជាបន្ទះបង្ហាញប្រភេទ 4K HDR ដោយបានប្រើប្រាស់ ឧបករណ៍បំពងសម្លេងប្រភេទ stereo Dolby Atmos ជាមួយនិង DTS-HD ផងដែរ។ ក្រៅពីនេះ វាក៏ជាប្រភេទ Android TV ដែរ ដែលដំណើរការដោយ Android 9 Pie ជាមួយ PatchWall 2.0 កាន់តែពិសេស វាក៏មានភ្ជាប់មកជាមួយស្រាប់នូវ វេទិកា Streaming ជាក់ស្ដែងដូចជា Amazon Prime Video, Netflix និង Hotstar Premium។ លើសពីនេះ Smart TV ខាងលើ ក៏មានភ្ជាប់មកនូវ Chromecast, YouTube, Data Saver Services និង Google Assistant។ សម្រាប់តម្លៃរបស់វាវិញ ខាង Xiaomi បានដាក់លក់ខ្ទង់ ១.៩៤ លានរៀល (487 ដុល្លារ) ព្រមទាំងមាននៅលើទីផ្សារស្រុកចិន ចាប់ពីថ្ងៃទី 2 ធ្នូខាងមុខនេះទៅផងដែរ។

 

 

និយាយរួមមកវិញ Mi TV 4X 2020 Edition ត្រូវបានបំពាក់មកជាមួយអេក្រង់ 55 អ៊ីញ អាចបង្ហាញបានដល់ 4K ជាពិសេសនោះ វាមាន Speaker សមត្ថភាពប្រសើរ ក្នុងការបញ្ចេញសម្លេងថែមទៀតផង រីឯតម្លៃវិញ អាចនិយាយបានថា វាសមរម្យអាចទទួលយក មកពិចារណាបាន។ អញ្ចឹងហើយ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចគិតមើលទុកសិនបាន ព្រោះថាវាមិនទាន់មកដល់ស្រុកយើងនោះទេ ហើយក៏សង្ឃឹមថា នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងទៅចុះ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង