ប្រធាន​ផ្នែក​ឌីហ្សាញ​ផលិតផល​របស់ Apple លោក Jony Ive បាន​ចាក​ចេញ​ពី Apple ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

បើយោងទៅតាមការចុះផ្សាយពី The Verge កាលពីពេលម្សិលមិញនេះ បានប្រាប់អោយដឹងថា លោក Jony Ive ដែលត្រូវជាប្រធានផ្នែកប្រធានផ្នែកឌីហ្សាញគូរប្លង់ Apple Spaceship Campus របស់ Apple បានសម្រេចចិត្តលាលែងពីតំណែងចេញពី Apple ពីពេលនេះទៅហើយ។ កន្លងមក លោក Jony Ive ក៏ធ្លាប់បានជូនដំណឹងដល់ Apple ថាគាត់មានគម្រោងចាកចេញពីក្រុមហ៊ុន Apple នៅចុងឆ្នាំ 2019 បន្ទាប់ពីគាត់បានធ្វើការអោយ Apple អស់រយៈពេលជិត 27 ឆ្នាំមក ហើយលោក Jeff Williams នឹងចូលមកទទួលខុសត្រូវលើតំណែងរបស់គាត់ ផងដែរ។

 

 

ជាការពិតណាស់ លោក Jony Ive ជាបុគ្គលដ៏មានឥទ្ធិពល ដែលគាត់បានចាប់ផ្តើម ធ្វើការអោយក្រុមហ៊ុនផ្លាកសញ្ញា ផ្លែប៉ោមនេះ តាំងពីឆ្នាំ 1992 មកម្លេះ និងបានឡើងធ្វើជាប្រធានដឹកនាំផ្នែកឌីហ្សាញ នៅក្នុងឆ្នាំ 1996។ ពីព្រោះលោកជាបុគ្គលិកដ៏មាន បទពិសោធន៍និង សមត្ថភាព ហើយក៏អាចថាជាមិត្ត នឹងលោក Cook ផងដែរ ទាំងក្នុងការងារ និងក្រៅការងារ ហើយក៏មិនធ្លាប់មានបញ្ហា រកាំរកុះអ្វីនឹងគ្នាដែរ។ យ៉ាងណា គួរអោយសោកស្ដាយ ដោយសារពេលនេះ គាត់ បានលាឈប់ពី Apple ហើយ នេះបើតាមការ អះអាងពីក្រុមហ៊ុន វាគឺជាការពិត។ ទោះជាយ៉ាងនេះក្តីកន្លងទៅ លោក Tim Cook បានលើកឡើងនៅក្នុងការ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងន័យថា លោកសប្បាយរីករាយនឹងការរួមការងារ ជាមួយលោក Ive ហើយបើទោះបីជាគាត់ចាកចេញ ក៏គាត់នៅតែមានមុខនាទី ជួយការងារលើគម្រោងសំខាន់ៗ របស់ក្រុមហ៊ុនដដែល។ គួរបញ្ជាក់ផងដែរថា ទោះបីលោក Ive បានចាកចេញ តែគាត់ក៏បានបន្សល់ទុក នូវក្រុមឌីហ្សាញ របស់គាត់ នៅទីនោះដែរ។

 

 

គួររំលឹកផងដែរថា Apple មានផលិតផលច្រើនដែល ក្នុងនោះ រួមមាន iPhone ,iPad ,Macs ,iPod ,Apple Watch និង ផលិតផលជាច្រើនទៀត គឺសុទ្ធសឹងតែត្រូវបានរចនា ដោយក្រុមអ្នកឌីហ្សាញ របស់លោក Jony Ive តែពេលនេះលោកបាន សម្រេចចិត្តចាកចេញពី Apple ហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង