របៀប​កំណត់​មុខងារ Blue Light Filter, Night Mode និង DND អោយ​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ One UI​
ដោយ​ ៖ គង់គីត | 3 ខែមុន SHARE

 

ជាទូទៅ សម្រាប់ម្ចាស់ស្មាតហ្វូន Samsung អាចធ្វើការកំណត់ ដោយស្វ័យប្រវត្តិនូវមុខងារផ្សេងៗ នៅលើស្មាតហ្វូនរបស់ពួកគេ ជាពិសេសនៅក្នុងម៉ូឌែលថ្មីៗ ដែលបានភ្ជាប់មកជាមួយមុខងារ Bixby តែម្ដង។ ប៉ុន្តែតើលោកអ្នកដឹងទេថា អ្នកអាចធ្វើការកំណត់មុខងារពិសេសៗដូចជា Blue Light Filter, Night Mode និងមុខងារ DND (Do Not Disturb) នៅក្នុង One UI ដោយមិនចាំបាច់ពឹងផ្អែកលើ Bixby?

 

 

ជាក់ស្ដែង លក្ខណៈពិសេស ឬ មុខងារទាំង 3 ដែលបានរៀបរាប់ខាងលើ យើងអាចបើក ឬក៏បិទបានដោយដៃ (Manual) ឬ យើងក៏អាចកំណត់អោយវាដំណើរការ ដោយស្វ័យប្រវត្តិទៅតាមកាលវិភាគ ដែលបានកំណត់ជាមុន ឬតាមការកំណត់កាលវិភាគ ដោយខ្លួនឯង បានផងដែរ។ មួយវិញទៀត ការកំណត់កាលវិភាគសម្រាប់មុខងារទាំង 3 នេះគឺសាមញ្ញ មិនពិបាកនោះទេ។ អញ្ចឹង ដើម្បីបើកដំណើរការវា ដោយស្វ័យប្រវត្តិ ដំបូងឡើយយើងគ្រាន់តែ អូសពីលើរបាស្ថានភាព (Status) ចុះក្រោម ហើយ និងប៉ះអក្សរក្រោមមុខងារនីមួយៗ បន្ទាប់មកចុចលើព័ត៌មានលម្អិត (Detail)។

 

 

ចូលមកដល់ផ្ទាំង Detail នៃមុខងារនីមួយៗ យើងនឹងឃើញមានជម្រើសបិទបើកចំនួន 2 ដោយជម្រើសទីមួយ នឹងអនុញ្ញាតអោយយើងបើកដំណើរការ ឬបិទមុខងារ ដែលបានជ្រើសរើសដោយ Manual ខណៈដែលជម្រើសទី 2 នឹងអនុញ្ញាតអោយយើងកំណត់កាលវិភាគ តាមការចង់បានរបស់យើង។ ហើយត្រង់កន្លែង Turn on as Schedule ជ្រើសរើសយកពាក្យ “Sunset to Sunrise” ជាការស្រេច។ មួយវិញទៀត ប្រិយមិត្តក៏អាចជ្រើសរើសយក Custom Schedule ដើម្បីកំណត់ពេលនៃការផ្លាស់ប្ដូរនេះ បានដោយខ្លួនឯង ផងដែរ។

 

 

សរុបមក ការកំណត់អោយវាបើកដោយស្វ័យប្រវត្តិនេះ គឺបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ មួយវិញទៀត ទោះបីជាលោកអ្នកកំពុងតែប្រើប្រាស់លើ One UI ស្រាប់ក៏ដោយ គឺ Samsung មិនបានបើកដំណើរការមុខងារនេះស្រាប់ពីដើមមក នោះទេ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង