Huawei បញ្ចេញវីដេអូខ្លី​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​ពិសេស​ខ្លះ​ៗ​របស់ MatePad Pro មុន​ថ្ងៃ​ចេញ​ផ្លូវ​ការ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា នៅសល់ប្រហែលជា 3 ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Huawei នឹងបើកព្រឹត្តិការណ៍មួយ ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន ដើម្បីធ្វើការប្រកាសចេញជាផ្លូវការ នូវថេប្លេតកំពូលជំនាន់ចុងក្រោយរបស់ខ្លួន នោះគឺ Huawei MatePad Pro តែម្តង។ ប៉ុន្តែជាទម្លាប់របស់ក្រុមហ៊ុនចិនភាគច្រើន តែងតែធ្វើការបង្ហោះរូបភាព ឬក៏វីដេអូ ដើម្បីបង្ហាញអំពី លក្ខណៈសម្បត្តិពិសេសរបស់វា មុនថ្ងៃដែលពួកគេ ប្រកាសបង្ហាញ ជានិច្ច។

 

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Huawei បានធ្វើការបង្ហោះរូបភាព Poster ផ្លូវការមួយ ដែលបញ្ជាក់ឲ្យយើងដឹងថា Huawei MatePad Pro នឹងបង្ហាញខ្លួនមក ជាមួយប៊ិចផងដែរ។ មិនទាន់អស់នោះទេ នៅក្នុងថ្ងៃនេដែរ ពួកគេក៏បានធ្វើការបញ្ចេញវីដេអូខ្លីមួយ (Teaser) ដើម្បីបង្ហាញអំពីលក្ខណៈសម្បត្តិពិសេសខ្លះៗ របស់ថេប្លេតមួយនេះ មុនថ្ងៃប្រកាសបង្ហាញជាផ្លូវការ។ តាមរយៈវីដេអូនេះដែរ យើងសង្កេតឃើញថា រចនាបថខាងមុខរបស់ MatePad Pro មានភាពស្រដៀងគ្នាទៅនឹង iPad Pro របស់ Apple អញ្ចឹងដែរ។ ដោយវានឹងបំពាក់មក ជាមួយអេក្រង់លាត ដែលមានគែមជុំវិញខ្លីស្មើគ្នា ប៉ុន្តែខុសគ្នាត្រង់ថា MatePad Pro បានបំពាក់មកជាមួយលេនទម្លុះអេក្រង់ នៅខាងមុខចំនួនមួយគ្រាប់ ដូច្នេះមានន័យថា វានឹងក្លាយទៅជា ថេប្លេតដំបូងគេបង្អស់ ដែលមានលេនទម្លុះអេក្រង់។ ចំណែកឯផ្នែកខាងក្រោយ វាបានភ្ជាប់មកជាមួយមេរ៉ាចំនួន 2 គ្រាប់ ជាលក្ខណៈបញ្ឈរ ដែលស្ថិតនៅខាងឆ្វេងនៃផ្នែកខាងលើគេបង្អស់ របស់ថេប្លេតមួយនេះ។ បើសង្កេតមើលបន្តទៀត យើងឃើញថា MatePad Pro ក៏បានភ្ជាប់មកជាមួយក្តារចុចផងដែរ ដែលមើលទៅទំនង ជាមានរបៀបតភ្ជាប់ ស្រដៀងទៅនឹង ក្តារចុចរបស់ iPad Pro ជំនាន់ថ្មី អញ្ចឹងដែរ។ បន្ថែមពីនេះ ថេប្លេតមួយនេះ ក៏បានភ្ជាប់មកជាមួយមុខងារ ចែកផ្ទៃបង្ហាញចេញជា 2 (Split-Screen) និងមុខងារ Multi-Tasking ផងដែរ។

 

 

គួររំលឹកផងថា បើយោងទៅតាមកម្មវិធី Geekbench បានបញ្ជាក់ថា Huawei MatePad Pro នឹងបំពាក់មកជាមួយបន្ទះឈីបកំពូលចុងក្រោយគេ Huawei Kirin 990 ដែលមាន Cores សរុបចំនួន 8 អាចរត់បានក្នុងល្បឿន 1.86 GHz អមមកជាមួយ RAM ទំហំ 6GB។ ។ លើសពិនេះទៅទៀត បើផ្អែកទៅលើវិញ្ញាបនបត្រ 3C បានបង្ហាញឲ្យយើងដឹងថា Huawei MatePad Pro នឹងគាំទ្របច្ចេកវិទ្យា សាកថ្មល្បឿនលឿន ដែលមានកម្លាំង 40W ថែមទៀតផង។ ម្យ៉ាងវិញទៀត ថេប្លេតមួយនេះ នឹងបែងចែកចេញជា 2 ជម្រើស គឺម៉ូឌែលដែលអាចប្រើ Sim បាន និងម៉ូឌែល Wi-Fi។ Huawei MatePad Pro ប្រហែលជាអាចមកជាមួយជម្រើសពណ៌ចំនួន 4 ក្នុងនោះរួមមានដូចជា ពណ៌ខ្មៅ, ស, ទឹកក្រូច និងពណ៌បៃតង ជាដើម។

 

 

***សូមទស្សនាវីដេអូខាងក្រោម ៖

 

 

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង