ព័ត៌មាន​ពី Geekbench បង្ហាញ​ថា vivo S5 មាន​រ៉េម​ទំហំ 8GB និង​បំពាក់​ឈីប Snapdragon 712​
ដោយ​ ៖ គង់គីត | 2 ខែមុន SHARE

 

កាលពីពេលកន្លងទៅ យើងបានដឹងខ្លះៗរួចមកហើយថា vivo S5 មានភាគរយច្រើន ក្នុងការបង្ហាញខ្លួន ជាមួយកាមេរ៉ាមុខបែបទម្លុះអេក្រង់ មានរូបរាងកាមេរ៉ាក្រោយប្លែកខុសពីគេ ហើយថែមទាំងអាចមានចំនួន 2 ម៉ូឌែល ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ធ្លាប់បានឃើញពីរូបរាងរបស់វា ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួន តាមរយៈការលេចធ្លាយកន្លងមក ប៉ុន្តែ ខណៈដែលពេលនេះវិញ វាកាន់តែច្បាស់ថែមទៀត ព្រោះថាវាបានបង្ហាញខ្លួនលើ Geekbench ផងដែរ។

 

 

ជាការពិតណាស់ ការធ្វើតេស្តនៅលើ Geekbench បានបង្ហាញអោយយើងមើលឃើញថាម៉ូឌែល vivo S5 នឹងមកជាមួយការបំពាក់រ៉េមដល់ទៅ 8GB។ លើសពីនេះទៅទៀត ក្នុងតារាងខាងក្រោមនេះ បានបង្ហាញថា vivo S5 បានបំពាក់មកជាមួយបន្ទះឈីបមានលេខកូដសម្គាល់ “sdm710” (ជាឈីប Snapdragon 712) ដោយវាទទួលបានពិន្ទុ Single-Core ចំនួន 1884 ចំណែកឯពិន្ទុ Multi-Core មានចំនួន 6069 ពិន្ទុ។ មួយវិញទៀត វាត្រូវបានប្រើប្រាស់ CPU ជាប្រភេទ Octa-Core មានចំនួន 8 គ្រាប់ រត់បានល្បឿន 1.71GHz និងបានបញ្ជាក់យ៉ាងច្បាស់ថា វាបានដំណើរការដោយ Android 9 មិនមែនជា Android 10 នោះទេ។ គួររំលឹកផងដែរថា បើតាមពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា vivo S5 អាចនឹងមានអេក្រង់ទំហំ 6.44 អ៊ីញ ជាប្រភេទ AMOLED និងមានកម្រិតបង្ហាញរូបភាព Full HD+ ទៀតផង។

 

 

ជាងនេះទៅទៀត ចំពោះផ្នែកកាមេរ៉ាវិញ វាត្រូវបានគេរំពឹងថា នឹងមានចំនួន 4 គ្រាប់ ដោយលេនលេនដើមអាចមានទំហំ 48MP + 8MP + 5MP និងចុងក្រោយអាចមានទំហំ 2MP រីឯខាងមុខវិញ វាជាសេនស័រទំហំ 32MP ផងដែរ។ ក្រៅពីនេះ vivo S5 អាចមានអង្គផ្ទុក 2 ជម្រើសដូចជា 128GB និង 256GB រីឯថាមពលថ្មវិញ វាអាចមានទំហំ 4,010mAh អាចទ្រទ្រង់កម្លាំងសាកបាន 22.5W ក៏ដូចជាអាចមានសេនស័រស្កេនស្នាមម្រាមដៃក្រោមអេក្រង់ ដូចជំនាន់មុនដែរ។

ដោយ​ ៖ BGR
អត្ថបទទាក់ទង