នេះ​ជា​របៀប​សម្រាប់​ការ​ប្រើប្រាស់​ Google​ Assistant​ ដើម្បី​ហៅ​ចេញ​ជា​សម្លេង​ និង​វីដេអូ​ក្នុង​ WhatsApp​​
ដោយ​ ៖ សុវណ្ណរតនៈ | 7 ខែមុន SHARE

 

Google Assistant គឺជាជំនួយការមួយ ដែលមានសារៈប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ច្រើនគួរសមបើសិនជាពួកគេ ចេះប្រើប្រាស់វា។ មិនខុសទេ វាអាចគ្រប់គ្រងចំណុចជាច្រើន នៅលើស្មាតហ្វូន Android របស់អ្នក តាមរយៈការបញ្ជារដោយសម្លេងទៀតផង ហើយកាលពីមុននេះដែរ Google ក៏បានប្រកាសថា មុខងារសម្រាប់បញ្ជារឲ្យ ជំនួយការខាងលើនេះ ហៅចេញទៅកាន់នរណារម្នាក់នោះ ពេលនេះវាក៏មាននៅលើ WhatsApp ដែរ និយាយឲ្យចំទៅ អ្នកអាចបញ្ជារឲ្យ Google ធ្វើការហៅចេញ ទៅកាន់នរណាម្នាក់ តាមរយៈ WhatsApp បាន។

 

 

មិនខុសទេ ចំពោះការបញ្ជារឲ្យហៅចេញតាមរយៈ WhatsApp នោះគឺគ្មានអ្វីពិបាកនោះឡើយ ហើយ Google ក៏បានបង្ហាញប្រាប់ដែរ នៅពេលក្រុមហ៊ុននេះបានប្រកាស ពោលគឺតម្រូវឲ្យនិយាយថា “Hey Google, WhatsApp video to ឈ្មោះក្នុងបញ្ជី” ប៉ុន្តែចំពោះឃ្លាដែល Google បានបង្ហាញនេះ ពេលខ្លះវាមិនដំណើរការនោះទេ ជួនកាលវាលោតចេញវីដេអូនៅក្នុង YouTube ថែមទៀតផង។ អញ្ចឹងហើយ ដើម្បីប្រាកដថាត្រឹមត្រូវនោះ ងាយស្រួលណាស់ ពោលលោកអ្នកគ្រាន់តែនិយាយពាក្យខាងក្រោមនេះ ជំនួសវិញប៉ុណ្ណោះ៖

 

សម្រាប់អ្នកចង់ហៅចេញជាលក្ខណៈវីដេអូគឺត្រូវនិយាយថា

• Hey Google, Make a WhatsApp video call to (ឈ្មោះដែលអ្នកចង់ហៅទៅកាន់)

• ឬមួយម្យ៉ាងទៀត: Hey Google, Video call (ឈ្មោះដែលអ្នកចង់ហៅទៅកាន់) on WhatsApp

សម្រាប់ការហៅចេញជាលក្ខណៈសម្លេងធម្មតា

• Hey Google, Make a WhatsApp call to (ឈ្មោះដែលអ្នកចង់ហៅទៅកាន់)

• ឬម្យ៉ាងទៀត: Hey Google, call (ឈ្មោះដែលអ្នកចង់ហៅទៅកាន់) on WhatsApp នោះវានឹងធ្វើការហៅទៅកាន់ភ្លាមៗតែម្ដង

 

 

យ៉ាងក៏ដោយសូមបញ្ជាក់ដែរថា រាល់ការហៅឈ្មោះរបស់អ្នក គួរនិយាយឲ្យបានច្បាស់ ឬមួយក៏អ្នកគួរតែធ្វើដាក់ឈ្មោះផ្សេង ជាភាសាអង់គ្លេស សម្រាប់នរណាដែលអ្នកចូលចិត្ត ហៅទៅកាន់ញឹកញាប់ ដើម្បីជៀសវៀង កុំឲ្យ Google Assistant ស្ដាប់ច្រឡំឈ្មោះនោះ។ អញ្ចឹងហើយ ខាងលើនេះសុទ្ធជាវិធី ដែលអាចឲ្យអ្នកធ្វើការហៅចេញ ទៅកាន់នរណាម្នាក់បាន នៅលើ WhatsApp តាមរយៈការប្រើ Google Assistant ដើម្បីជួយបង្កើនភាពងាយស្រួល ក៏ដូចជាមានភាពរហ័ស ដល់អ្នកប្រើប្រាស់ ថែមមួយកម្រិតទៀត។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង