Apple ទើប​បញ្ចេញ iOS 13.2.2 ដើម្បី​ជួស​ជុល​បញ្ហា Reload កម្ម​វិធី​ដែល​បើក​ចោល​
ដោយ​ ៖ គង់គីត | 3 ខែមុន SHARE

 

គួររំលឹកផងដែរថា កាលពីសប្ដាហ៍មុន យើងបានធ្វើការចុះផ្សាយរួចមកហើយ អំពីកំណែអាប់ដេត iOS 13.2 ដែលមានអ្នកប្រើប្រាស់ជាច្រើនបានជួបប្រទះនូវបញ្ហាមួយចំនួន បន្ទាប់ពីពួកគេបានធ្វើការអាប់ដេតទៅកាន់ Version នេះ រួចមក ដោយមានការកត់សម្គាល់ឃើញថា iPhone របស់ពួកគេមានបញ្ហាក្នុងការគ្រប់គ្រងកម្មវិធីដែលបើកទុកចោល ផងដែរ។

  

 

ជាការពិតណាស់ ដោយក្នុងនោះអ្នកខ្លះបាននិយាយថា នៅពេលដែលគាត់កំពុងមើលវីដេអូនៅក្នុង YouTube បន្ទាប់មកគាត់ក៏បានបញ្ឈប់ វីដេអូនោះ ដើម្បីចេញទៅឆ្លើយតបសារដែលគេបានផ្ញើមកគាត់ បន្ទាប់ពីបានឆ្លើយតបសាររួចដោយចំណាយពេលមិនដល់ 1 នាទី គាត់ក៏បានចូលទៅក្នុងកម្មវិធី YouTube វិញ នៅពេលនោះកម្មវិធី YouTube បានធ្វើការ Reload ទៅកាន់ផ្ទាំងបង្ហាញដើមវិញ តែម្ដង។ ដោយឡែក ពេលនេះ Apple ក៏បានបញ្ចេញកំណែអាប់ដេតថ្មី ដើម្បីធ្វើការដោះស្រាយបញ្ហាមួយចំនួនដូចជា បញ្ហាលើសេវាទូរសព្ទ, បញ្ហាដែលកើតមានទូទៅ និងជាពិសេសគឺផ្តោតសំខាន់ទៅលើបញ្ហា Reload កម្មវិធីហ្នឹងតែម្ដង (RAM Management)។ មួយវិញទៀត សម្រាប់ iOS 13.2.1 ដែលបានបញ្ចេញកាលពីសប្ដាហ៍មុន វាគ្រាន់តែជាកំណែអាប់ដេតថ្មីមួយ ដោយ Apple បានបញ្ចេញមកដើម្បីជួយដោះស្រាយបញ្ហា សម្រាប់ម្ចាស់ HomePod ប៉ុណ្ណោះ។

 

 

អញ្ចឹង សម្រាប់ប្រិយមិត្តណា ដែលបានជួបប្រទះនូវបញ្ហាខាងលើនេះ អាចធ្វើការអាប់ដេតទៅកាន់ iOS 13.2.2 ថ្មីនេះបាន ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានទាំងនោះ។ ដើម្បីធ្វើការអាប់ដេត ប្រិយមិត្តអាចចូលទៅកាន់ Settings > General > Software Update បន្ទាប់មកចុច Download and Install ជាការស្រេច។ យ៉ាងណា គួរបញ្ជាក់ថា មុននឹងធ្វើការអាប់ដេត ត្រូវប្រាកដសិនថា iPhone របស់លោកអ្នក មានថ្មចាប់ពី 50% ឡើងទៅ និងត្រូវការភ្ជាប់ Wi-Fi ផងដែរ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង