OxygenOS​ Open​ Beta​ 5​ នឹង​​ដាក់​ឲ្យ​អាប់​ដេត​សម្រាប់​ OnePlus​ 7​ / ​7 Pro​ នៅ​សប្តាហ៍​ក្រោយ​​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

ស្មាតហ្វូនកំពូលរបស់ OnePlus ដែលបានបញ្ចេញ កាលពីអំឡុងខែមិថុនាកន្លងទៅ ពោលវាគឺជា OnePlus 7 / 7 Pro ដោយមកទល់ពេលនេះ ក្រុមហ៊ុនចិនខាងលើ ក៏បានបញ្ចេញកំណែអាប់ដេតទៅកាន់ Android 10 ក៏ដូចជា OxygenOS 10 រួចហើយដែរ។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ ជំនាន់សាកល្បងថ្មីមួយទៀត ត្រូវបានគេដឹងថា OnePlus នឹងបញ្ចេញសម្រាប់ស្មាតហ្វូនទាំងពីម៉ូឌែលខាងលើ នៅក្នុងពេលឆាប់ៗនេះ ហើយវាក៏មកដើម្បី កែប្រែចំណុចមួយចំនួន ដែលធ្លាប់មានបញ្ហាថែមទៀតផង។

 

 

ប្រាកដណាស់ OnePlus ក៏បានប្រកាសប្រាប់ដែរ កាលពីពេលមុន ចំពោះបញ្ហាមួយចំនួន ដែលកើតមាននៅលើ ជំនាន់សាកល្បងទី 4 ដូច្នេះហើយ វាចាំបាច់ត្រូវបាន កំណែអាប់ដេតបន្ទាប់ទៀត ដើម្បីជួលជុលបញ្ហានោះផងដែរ។ ចំណែកឯកំណែអាប់ដេតថ្មីនេះវិញ វាត្រូវបានគេដឹងដឹង អាចនឹងមកជួសជុលបន្ថែម ជាច្រើនចំណុចដូចជា privacy alerts , app permission, កែប្រែ និងជំរុញបន្ថែមផ្នែកកម្រិតពន្លឺ ក៏ដូចជាផ្នែក dark mode និងផ្នែកមួយចំនួន ដែលធ្លាប់មានបញ្ហា កាលពីលើកមុនទៀតផង។ យ៉ាងណាក៏ដោយ វានៅមានចំណុចជាច្រើន ដែលត្រូវបានកែប្រែ ហើយលើកនេះវាក៏មានទំហំធំ គួរសមដែរដល់ទៅ 2070MB ដែលគិតទៅខ្ទង់ 2GB លើសពីនេះ អ្នកប្រើប្រាស់មួយចំនួន ក៏អាចនឹងទទួលបានវាឆាប់ជាងគេផងដែរ ប៉ុន្តែជាទូទៅ វានឹងត្រូវដាក់ឲ្យ OnePlus 7 / 7Pro ធ្វើការអាប់ដេត នៅសប្តាហ៍ក្រោយនេះឯង។ 

 

 

សរុបមកវិញ កំណែអាប់ដេត OxygenOS Open Beta 5 នឹងត្រូវដាក់ឲ្យធ្វើការអាប់ដេត ចាប់ពីសប្តាហ៍ក្រោយ ខាងមុខនេះ ហើយវានឹងចូលមកដើម្បីកែប្រែ នូវចំណុចមួយចំនួន ដែលធ្លាប់មានបញ្ហាកាលពីលើកមុន ព្រមទាំងដាក់បន្ថែមមុខងារថ្មី ដើម្បីឲ្យបទពិសោធន៍ អ្នកប្រើប្រាស់កាន់តែប្រសើរ ថែមមួយកម្រិតទៀត។ ដូច្នេះហើយ ចាប់ពីសប្តាហ៍ក្រោយទៅ ប្រិយមិត្តអាចរង់ចាំមើលបាន សម្រាប់អ្នកដែលប្រើប្រាស់ OnePlus 7 និង OnePlus 7 Pro ដើម្បីទទួលបាន ការប្រើប្រាស់ ដែលកាន់តែមានភាពងាយស្រួលជាងមុន។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង