Android​ 10​ បាន​បន្ថែម​មុខងារ​ថ្មី​ អាច​គាំទ្រ​ជាមួយ​ដៃ​បញ្ជា​ហ្គេម​ Nintendo​ Switch​ Pro​ បាន​​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

ដូចប្រិយមិត្តបានដឹងហើយថា Android 10 ត្រូវបាន Google ប្រកាសចេញ មួយរយៈធំមកហើយ ដែលក្នុងនោះវាមានភ្ជាប់មកជាមួយ មុខងារសំខាន់ជាច្រើន បន្ថែមពីលើជំនាន់មុន ព្រមទាំងអាចគាំទ្រជាមួយដៃបញ្ជារជាច្រើនផងដែរ។ ប៉ុន្តែចំពោះដៃបញ្ជាហ្គេមថ្មីៗមួយចំនួនទៀត គឺវាអាចដំណើការបានល្អនោះឡើយ ឬមួយក៏មិនដំណើការតែម្ដង ជាក់ស្ដែងដូចជា Nintendo Switch Pro ជាដើម។ ផ្ទុយមកវិញ នៅក្នុងពេលនេះ វាលែងមានបញ្ហាជាមួយដៃបញ្ជាហ្គេម របស់ក្រុមហ៊ុនទាំងនោះទៀតហើយ ព្រោះថាវាត្រូវបានបន្ថែមមុខងារថ្មីមួយ ដែលអាចគាំទ្រជាមួយដៃបញ្ជាហ្គេមខាងលើទៀតផង។

 

 

ប្រាកដណាស់ ដៃបញ្ជាហ្គេមជាច្រើន ត្រូវកែប្រែឲ្យដំណើរការបានយ៉ាងប្រសើរនៅលើ Android 10 ហើយ ដោយអាចសម្គាល់ប៊ូតុងបញ្ជាបានត្រឹមត្រូវ និងរលូនផងដែរ។ ជាក់ស្ដែង នៅក្នុងនោះវាមានដូចជា ដៃបញ្ជាហ្គេម DualShock 4 និង Xbox One ជាដើម ហើយកាន់តែពិសេសនោះ នៅក្នុងពេលនេះ Nintendo Switch Pro ក៏ត្រូវបានគេប្រទះឃើញ ចូលរួមជាមួយបញ្ជីរនោះដែរ ពោលគឺវាអាចដំណើការបានល្អ និងត្រឹមត្រូវនៅលើឧបករណ៍ ដែលប្រើប្រាស់ Android 10 ដែរហើយ។ លើសពីនេះ ទៀតវាពិតជាប្រសើរ ដែល Google បានដាក់បញ្ចូលឲ្យ Android ជំនាន់ចុងក្រោយ គាំទ្រជាមួយដៃបញ្ជាហ្គេមខាងលើ ហើយអ្នកក៏អាចធ្វើការភ្ជាប់មក ដៃហ្គេមនេះទៅកាន់ស្មាតហ្វូន ឬថេប្លេត Android របស់អ្នកបាន តាមរយៈ Bluetooth រឹតតែប្រសើរវាក៏បាន តម្រៀបប៊ូតុងបញ្ជា បានយ៉ាងត្រឹមត្រូវទៀតផង។

 

 

សរុបមកវិញ នៅក្នុងពេលនេះ ឧបករណ៍ដែលបានប្រើប្រាស់ Android 10 អាចដំណើរការជាមួយ ដៃបញ្ជាហ្គេមបានកាន់តែច្រើនជាងមុន ជាពិសេសនោះ ពេលនេះវាអាចគាំទ្រជាមួយ ដៃបញ្ជាហ្គេមរបស់ Nintendo បានកាន់តែប្រសើរថែមទៀតផង។ អញ្ចឹងហើយ អាចនិយាយបានថា អ្នកដែលនិយមលេងហ្គេម ដោយប្រើដៃបញ្ជានៅលើ ស្មាតហ្វូន ឬថេប្លេត Android នោះ គួរតែអរគុណទៅកាន់ Google ទៅ ដែលបានធ្វើឲ្យ OS ជំនាន់ថ្មីនេះ អាចគាំទ្រជាមួយ ដៃហ្គេម បានកាន់តែច្រើនជាងមុន អញ្ចឹងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង