កម្មវិធី Android Auto For Phone Screen បាន​ដាក់​អោយ​ទាញ​យក​ពី Play Store ហើយ​
ដោយ​ ៖ គង់គីត | 6 ខែមុន SHARE

 

កាលពីនៅក្នុងខែឧសភាកន្លងទៅ ក្រុមហ៊ុន Google បានប្រកាសចេញ Assistant Driving Mode ដែលវាជាមុខងារ ជំនួយការបង្ហាញមួយ នៅក្នុងរថយន្តថ្មី និងជាបទពិសោធន៍ថ្មី ជួយអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការបើកបររថយន្ត ផងដែរ។ ដោយឡែក ក្នុងពេលថ្មីៗនេះ Google បានធ្វើការប្រកាសចេញនូវកម្មវិធី “Android Auto For Phone Screen” សម្រាប់ស្មាតហ្វូនណាដែលដើរដោយ Android 10 អោយបានប្រើប្រាស់ ផងដែរ។

 

 

 

ជាការពិតណាស់ សម្រាប់កម្មវិធី Android Auto នឹងផ្ដល់សិទ្ធិអោយអតិថិជន ដែលប្រើប្រាស់ ស្មាតហ្វូន Android អាចធ្វើការតភ្ជាប់គ្នា ជាមួយរថយន្តស៊េរីថ្មីៗ ដែលមានមុខងារវៃឆ្លាតនេះ ដើម្បីប្រើប្រាស់ទៅលើ មុខងារជាច្រើន ដែល Android Auto អាចធ្វើទៅបាន ដូចជា ការបញ្ជាដោយសម្លេង, ប្រើមុខងារ Google Assistant, មើលផែនទី និងទិសដៅ, ប្រើកម្មវិធីបណ្ដាញសង្គមជាច្រើនដូចជា Facebook, WhatsApp, Message, ស្ដាប់តន្ត្រី ឬ វិទ្យុ និងមានមុខងារជាច្រើនផ្សេងទៀត ផងដែរ។ មួយវិញទៀត នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនផលិតរថយន្ដជាច្រើន នឹងបំពាក់ Android Auto នេះ នៅលើរថយន្ដស៊េរីថ្មីរបស់ខ្លូន។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Ford ទើបបានធ្វើការប្រកាសថាខ្លួន នឹងបំពាក់ប្រព័ន្ធ Android Auto នៅលើរថយន្ដស៊េរីឆ្នាំ 2020 របស់ខ្លួន ទៀតផង។

 

 

 

មួយវិញទៀត បើយោងទៅតាមការបញ្ជាក់នៅលើ Play Store បានបង្ហាញថា ប្រើសិនបើលោកអ្នកមានស្មាតហ្វូនដំណើរការដោយ Android 10 ហើយមានកម្មវិធី Android Auto ស្រាប់នោះ អ្នកមិនចាំបាច់ទាញយកកម្មវិធី Android Auto For Phone Screen ទៀតទេ។ ដូច្នេះ សម្រាប់ប្រិយមិត្តណា ដែលមានស្មាតហ្វូនដើរដោយ Android 10 នៅក្នុងដៃនោះ អញ្ចឹងអ្នកអាចសាកទាញយកកម្មវិធីនេះ មកប្រើប្រាស់បាន ពីក្នុង Play Store ឬ អាចចុចត្រង់នេះ ដើម្បីចូលទៅដោនឡូត ក៏បានដូចគ្នាផងដែរ។

ដោយ​ ៖ 9To5Google
អត្ថបទទាក់ទង