កម្មវិធី Stream ហ្គេម​នៅ​លើ Galaxy Note 10 ឥឡូវ​នេះ​អាច​ប្រើ​ជាមួយ Galaxy S10 បាន​ហើយ​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

PlayGalaxy Link គឺជាកម្មវិធី Game Streaming ដែលអាចភ្ជាប់ការលេងហ្គេមនៅលើកុំព្យូទ័រ ទៅកាន់ស្មាតហ្វូនបាន ពោលគឺសម្រាប់ Galaxy Note 10 Series តែម្ដង ហើយដើម្បីលេងបាន យើងត្រូវការភ្ជាប់តាមរយៈ Wi-Fi ជាមុនសិន។ កាន់តែពិសេសជាងនេះទៅទៀត ពេលនេះ កម្មវិធី GalaxyPlay Link អាច Support ការប្រើជាមួយកំពូលស្មាតហ្វូន Galaxy S10 Series ហើយ ដែលវាស្ថិតនៅ Version 1.0.5 ជំនាន់សាកល្បងថ្មី។

 

 

ជាការពិតណាស់ កម្មវិធី GalaxyPlay Link សម្រាប់ Version Beta ជំនាន់ចុងក្រោយនេះ បានពាំនាំមកជាមួយការ Support លើការភ្ជាប់ប្រើសម្រាប់ Galaxy S10e, Galaxy S10, Galaxy S10+ និង Galaxy S10 5G ហើយនិងមានការកែប្រែអោយកាន់តែប្រើសើរនៅត្រង់ចំណុចមួយចំនួន ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះនៅតែត្រូវបានកំណត់ចំពោះទីផ្សារមួយចំនួន។ ជាក់ស្ដែង ដំបូងវាត្រូវបានដាក់អោយប្រើ នៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់មកទៀតប្រទេសអូស្ត្រាលី, កាណាដា, បារាំង, អ៊ីតាលី, ហូឡង់, រុស្ស៊ី, សឹង្ហបូរី និងអង់គ្លេស ហើយ Samsung ហាក់ដូចជាមិនទាន់ពង្រីកបញ្ជីនោះសម្រាប់ប្រទេសដទៃទៀត នៅឡើយទេ។ យ៉ាងណាកម្មវិធី PlayGalaxy Link នេះ ហាក់បីមិនសូវចាំបាច់សម្រាប់ម្ចាស់ Galaxy S10 និងម្ចាស់ស្មាតហ្វូន Galaxy ផ្សេងទៀត ដើម្បីភ្ជាប់លេងហ្គេមកុំព្យូទ័ររបស់ពួកគេ នៅលើស្មាតហ្វូនរបស់ខ្លួន ប៉ុន្មានឡើយ។

 

 

ដោយឡែក បើសម្រាប់អ្នកណា ដែលនិយមចូលចិត្តលេងហ្គេមកុំព្យូទ័រនៅលើស្មាតហ្វូន ឬចង់បានបទពិសោធន៍នៃការលេងថ្មីនោះ នេះអាចជាដំណឹងល្អសម្រាប់អ្នកហើយ ជាពិសេសសម្រាប់ម្ចាស់ Galaxy S10 Series ហ្នឹងតែម្ដង។ មួយវិញទៀត យើងសង្ឃឹមថា Samsung នឹងពង្រីកមុខងារនេះបន្ថែម សម្រាប់ Galaxy Phone មួយចំនួនទៀត ហើយនឹងអនុញ្ញាតអោយតំបន់ជាច្រើនទៀត អាចប្រើប្រាស់នូវកម្មវិធីនេះបាន ផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង