Microsoft បាន​ផ្លាស់​ប្ដូរ​រូប Logo ថ្មី​ទៅ​ឲ្យ​កម្មវិធី Edge Browser របស់​ខ្លួន​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានផ្ដល់រូបតំណាងឲ្យកម្មវិធី Edge Browser ជាលើកដំបូងកាលពី 4 ឆ្នាំមុនមកម្ល៉េះ ដែលមានការរចនាបថជាអក្សរ “e” ស្រដៀងគ្នាបន្ដិចទៅនឹងរូប Internet Explorer ផងដែរ។ រហូតមកដល់ពេលឥឡូវនេះ ត្រូវដល់ពេលនិយាយថា លាហើយទៅលើរូប Logo ចាស់ និងសូមស្វាគមន៍រូប Logo ថ្មីខាងក្រោមនេះ ដែល Microsoft បានសម្រេចចិត្តបញ្ចេញវា នៅកំណែអាប់ដេត ខាងមុខៗនេះហើយ។

 

 

ចំណែកឯរូបតំណាងឲ្យកម្មវិធី Edge Browser នេះ ក៏នៅតែមានរូបរាងដូចអក្សរ “e” ដដែល ប៉ុន្ដែមិនសូវលេចចេញខ្លាំងនោះឡើយ ហើយក៏លែងឃើញដូចជារូប Logo របស់កម្មវិធី Internet Explorer តទៅទៀតដែរ ដោយមើលទៅឃើញ មានលក្ខណៈបែបទំនើបជាងមុន និងការឌីហ្សាញស្រដៀងកម្មវិធី Office ថ្មីៗចុងក្រោយ ថែមទៀតផង។ ហេតុដោយសារតែ មានការសើចចំអកច្រើនពេក អំពីរឿងថាកម្មវិធី Internet Explorer ដំណើរការយឺតខ្លាំង និងមានអាយុកាលចាស់មកហើយ ដូច្នេះក្រុមការងារ Microsoft ក៏ធ្វើការកែច្នៃរូបតំណាងថ្មីទៅឲ្យ Edge Browser ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកប្រើប្រាស់ទាំងថ្មីទាំងចាស់។ សម្រាប់ការដាក់បង្ហាញនេះ គឺមិនមែនធ្វើឡើងភ្លាមៗតែម្ដងនោះទេ ដោយទោះតែយើងលេងហ្គេម សម្ងាត់មួយមានឈ្មោះថា “Let’s Surf” ហើយនៅពេលបញ្ចប់វារួច ដូច្នេះរូបតំណាង Logo ថ្មីនឹងបង្ហាញឲ្យយើងឃើញ ដូចនៅខាងក្រោមនេះ។

 

 

លើសពីនេះទៅទៀត ប្រភពព័ត៌មានមួយចំនួន ក៏បានរាយការណ៍មកថា កម្មវិធី Edge Browser ដែលបង្កើតឡើងតាមរយៈកូដ Chromium ក៏នឹងជិតអាចទទួលបាន ការដាក់ឲ្យទាញយក មកប្រើប្រាស់ជាផ្លូវការដែរ។ នាពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់ឃើញមានរូប Logo ថ្មីមួយនេះ បំពាក់លើកម្មវិធី Edge Browser នៅឡើយនោះទេ ប៉ុន្ដែត្រូវបានគេរំពឹងទុកថា នឹងមកដល់តាមរយៈ កំណែអាប់ដេតថ្មី ក្នុងពេលឆាប់ៗនេះហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង