Blizzard ទើប​ប្រកាស​ចេញ Diablo IV ជា​វគ្គ​ថ្មី ដើរ​ផ្សង​ព្រង​កាប់​បិសាច​យ៉ាង​សា​ហាវ​
ដោយ​ ៖ Kongkit | 7 ខែមុន SHARE

 

បន្ទាប់ពីមានការលេចធ្លាយអំពីហ្គេម Diablo វគ្គ IV ជាច្រើនកន្លងមក នៅទីបំផុតពេលនេះក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញ Blizzard Entertainment បានធ្វើការប្រកាសបង្ហាញនូវ Diablo IV ជាផ្លូវការហើយ ដែលការប្រកាសនេះ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ BlizzCon ដ៏ធំប្រចាំឆ្នាំ 2019 នេះផងដែរ។ 

 

 

ជាការពិតណាស់ ហ្គេម Diablo IV គឺជាហ្គេម បែបធ្វើដំណើរផ្សងព្រេង (Role-Playing Game) ដើម្បីធ្វើការប្រយុទ្ធគ្នាជាមួយបិសាច ចាប់ពីកូនចៅរហូតទៅដល់មេបិសាចជាច្រើន ថែមទៀតផង។ លើសពីនេះទៅទៀត ស្របពេលក្នុងការប្រកាសចេញ Diablo IV ក្រុមហ៊ុន Blizzard ក៏បានធ្វើការបញ្ចេញវីដេអូ Cinematic Trailer ដែលបានបង្ហាញ និងផ្តល់នូវអារម្មណ៍នៃភាពរស់រវើកបែប RPG ទៀតផង។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ មានការបញ្ជាក់ថាហ្គេម Diablo IV នឹងវិលត្រឡប់ទៅកាន់ស៊េរី Dark, Gothic នៃយុគសម័យកណ្តាលឋាននរកដ៏ងងឹត។ ដោយអ្នកអាច រំពឹងបានថាការប្រយុទ្ធដ៏សាហាវឃោរឃៅ ដែលត្រូវបានគេស្គាល់ថាធ្លាប់មានតាំងពីវគ្គ 3 មក រួមជាមួយសត្វចម្លែកជាច្រើនប្រភេទ និងឡោមព័ទ្ធអ្នក ដើម្បីប្រយុទ្ធជាមួយពួកវា ជាដើម។ ក្រៅពីនេះទៅទៀត ហ្គេម Diablo វគ្គ 4 នឹង Support ការលេងបែប Solo និង Co-op Play ហើយអ្នកក៏អាចនឹងជួបជាមួយអ្នកលេងផ្សេងទៀត ដែលអ្នកអាចលេងនៅក្នុងវគ្គប្រយុទ្ធបែប PVP បានផងដែរ។ មួយវិញទៀត ក្នុងវីដេអូ Trailer នោះ ឃើញមានតួអង្គចំនួន 3 រួមមាន: Barbarian, Sorceress និង Druid ដែលអ្នកនឹងអាចជ្រើសរើស ចរិតលក្ខណៈ ក៏ដូចជា Skill របស់ពួកគេ ទៅតាមតម្រូវការរបស់អ្នក បានទៀតផង។

 

 

ជាចុងក្រោយ Blizzard ក៏បាននិយាយថាហ្គេម Diablo IV នឹងផ្តល់ជូននូវ "ការលេងមិនចេះចប់ និងមានការវិវត្តរហូត" ទៀតផង។ ដូច្នេះ ហ្គេម Diablo IV នឹងមកស្នងតំណែង Diablo III បន្ទាប់ពីវាបានចេញអស់ពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណា មិនទាន់ការបញ្ជាក់ពីថ្ងៃដាក់អោយលេងនៅឡើយទេ ប៉ុន្តែ វានឹហត្រូវបានដាក់អោយលេងនៅលើ PC, Xbox One និង PS4 ជាក់ជាមិនខាន។

 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង