Google ក៏​មាន​គម្រោង​នាំ​យកកម្ម​វិធី Recorder លើ Pixel 4 ទៅ​អោយ Pixel ជំនាន់​មុន​ដែរ​
ដោយ​ ៖ Kongkit | 7 ខែមុន SHARE

 

ដូចដែលប្រិយមិត្ត បានដឹងរួចហើយថា កំពូលស្មាតហ្វូន Google Pixel 4 Series បានប្រកាសចេញមកជាមួយការបំពាក់ប្រព័ន្ធកាមេរ៉ាថ្មី និងមានមុខងារពិសេសៗជាច្រើន ដែលមិនមាននៅលើម៉ូឌែល Pixel ជំនាន់មុនៗ នោះទេ។ ខណៈពេលដែលវាមានចំណុចអវិជ្ជមានបន្តិចបន្តួច ដោយមិនមានលេនកាមេរ៉ាទូលាយ ដែលអ្នកប្រើភាគច្រើនចង់បាននោះទេ ប៉ុន្តែវាក៏បានជំនួសមកវិញដោយ មុខងារថ្មីៗមួយចំនួន ដូចជា Astrophotography និងមុខងារ Transcript ក្នុងកម្មវិធី Recorder ជាដើម។

 

 

មិនត្រឹមតែប៉ុណ្ណោះ Pixel 4 Series គឺជាស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Google តែមួយគត់ បានភ្ជាប់មកជាមួយកម្មវិធី Recorder ដ៏អស្ចារ្យ ដែលវាអាចធ្វើការថតចម្លងសម្លេង (Audio) បំលែងទៅជាអក្សរបាន (Text) ដោយមិនចាំបាច់ត្រូវការភ្ជាប់ជាមួយអ៊ីនធឺណិតនោះទេ។ យ៉ាងណា រហូតមកដល់ពេលនេះទៅហើយ កម្មវិធីមួយនេះនៅតែមានផ្តាច់មុខ នៅលើតែម្ចាស់ស្មាតហ្វូន Pixel 4 Series ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងពេលថ្មីៗនេះ បើយោងទៅតាមការចុះផ្សាយរបស់ Reddit ពីគណនីផ្លូវការរបស់ Google បានបង្ហាញថា កម្មវិធី Recorder ដែលមានភ្ជាប់ជាមួយមុខងារ Transcript នោះ នឹងមកដល់លើស្មាតហ្វូន Pixel ស៊េរីមុន តាមរយៈកំណែអាប់ដេតថ្មី ក្នុងពេលខាងមុខនេះហើយ។ 

 

 

ជាក់ស្ដែង ការបង្ហាញខាងលើនេះ មិនបានបញ្ជាក់ថា ស្មាតហ្វូន Pixel ជំនាន់ណាខ្លះ ដែលនឹងទទួលបានកម្មវិធី Recorder នេះ ឬប្រាប់ពីពេលវេលាជាក់លាក់នៃការអាប់ដេតនោះ នៅឡើយទេ។ មួយវិញទៀត នេះនៅតែមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការពី Google ថាអាចនឹងមានលើ Pixel ជំនាន់ដំបូងឬក៏អត់នោះទេ ប៉ុន្តែ វាទំនងជាកម្មវិធី Recorder នេះ យ៉ាងហោចណាស់ ក៏ត្រូវបានទម្លាក់អោយ Pixel 3 Series ដែរ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង