របាយការណ៍​បង្ហាញ​ថា អ្នក​ប្រើ​ប្រាស់​ចាប់​ផ្តើម​លេង Facebook តិច​ជាង​មុន​ដល់​ទៅ 26%​
ដោយ​ ៖ Sam | 8 ខែមុន SHARE

 

នៅក្នុងពេលបច្ចុប្បន្ននេះ បណ្តាញសង្គម បានក្លាយជាទីកន្លែងសម្រាប់ចែករំលែក នូវព័ត៌មានបានលឿនជាទីបំផុត។ ក្នុងនោះ Facebook គឺជាកន្លែងដែលមនុស្សភាគច្រើន រីករាយនឹងការទទួលយក ព័ត៌មាន ការកំសាន្ត ការទំនាកទំនង  និងចំណេះដឹងផ្សេងទៀត។ កាប្រើប្រាស់បណ្តាញសង្គម បានផ្តល់នូវផលវិជ្ជមាន និងអវិជ្ជមាន ករណីដែលអ្នកប្រើប្រាស់ផ្ទាល់ ដឹងពីអ្វីដែលខ្លួនចង់បាន។ 

 

 

យោងទៅតាមរបាយការណ៍ ដែលទទួលបានប្រមូលផ្តុំដោយ ក្រុមហ៊ុន Active Inc បានអោយដឹងថា រយៈពេលប្រើប្រាស់ បណ្តាញសង្គម Facebook របស់មនុស្សនៅក្នុងពេលបច្ចុប្បន្ន ទទួលបានការថយចុះ គួរអោយកត់សម្គាល់ នៅរយៈពេល 2 ឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គេបានបន្ថែមថា ជនជាតិអាមេរិក បានចំណាយពេល ប្រើប្រាស់បណ្តាញសង្គមនេះ ប្រហែលជា 14 ម៉ោង ក្នុងមួយខែ នេះបើតាមទិន្នន័យដែលទទួលបានកាលពីឆ្នាំ 2017។ បន្ទាប់ពីនោះ ការប្រើប្រាស់បានបន្តធ្លាក់ចុះ ដល់ 26 ភាគរយ ដែលមានត្រឹមតែ 9 ម៉ោងក្នុងមួយខែ។ 

 

 

ដោយឡែក គេក៏បានធ្វើការស្ទង់មតិទៅលើ ចំនួនបណ្តាញសង្គមដែលពួកគេ បានប្រើប្រាស់ផងដែរ ដែលមានចំនួនជាមធ្យមភាគ 5.8 បណ្តាញសង្គម ក្នុងមនុស្សម្នាក់។ គេបានព្យាករណ៍ថា ចំនួននេះនឹងធ្វើការកើនឡើង នៅក្នុងរយៈពេល 4 ឆ្នាំខាងមុខទៅជា 10 បណ្តាញសង្គមក្នុងម្នាក់។ ទិន្នន័យពី ប្រភពដដែល បានបន្តថា មានអ្នកប្រើប្រាស់ ដែលមានអាយុចន្លោះពី 12 ដល់ 34 ឆ្នាំ កំពុងងាកទៅរកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ដូចជា Tik Tok, Snapchat និង Instagram ជាដើម។ 

 

ដោយ​ ៖ Forbes
អត្ថបទទាក់ទង