Cameos ជា​កម្មវិធី​ឆ្លើយ​សំណួរ​ពី​សំណាក់​បុគ្គល​ល្បី​ៗ​លើ Google Search ដាក់​អោយ​ប្រើសម្រាប់ Android ដែរហើយ​
ដោយ​ ៖ Sam | 8 ខែមុន SHARE

 

កាលពីខែ សីហា កន្លងទៅ ក្រុមហ៊ុន Google បានធ្វើការប្រកាសនូវកម្មវិធីថ្មីស្រឡាងមួយរបស់ខ្លួន ដែលអនុញ្ញាតអោយបុគ្គលល្បីៗអាចឆ្លើយសំណួរ ដែលអ្នកគាំទ្រមានចម្ងល់ នៅលើ Google Search បាន។ ក្នុងនោះ Google សម្រេចបញ្ចេញសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS ដំបូងគេប៉ុណ្ណោះ តែនៅក្នុងពេលនេះ វាក៏មានផងដែរនៅលើ ប្រព័ន្ធប្រតិបត្តិការ Android។

 

 

គួរបញ្ជាក់ផងដែរថា កម្មវិធី Cameos គឺជាកម្មវិធីសំណួរចម្លើយ នៅពេលដែលមានយើងមានចម្ងល់ទាក់ទងនឺងរឿងអ្វីមួយដូចជាការ ថតរូបភាពយ៉ាងណាអោយឃើញស្អាត, ការ Make Up, ការដើរលេង និង សំណួរទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃជាច្រើនទៀតជាដើម។ បន្ទាប់ពីយើងធ្វើការសួរនៅសំណួរនោះ ទៅក្នុង Cameos អ្នកដែលដឹងអំពីវា នឹងធ្វើការឆ្លើយសំណួរមកវិញ ជាលក្ខណៈ វីដេអូពន្យល់ តាមរយៈកាមេរ៉ាមុខនៃស្មាតហ្វូន ពីបុគ្គលល្បី ឬអ្នកដែលបានដឹងពីចម្លើយ ក៏អាចឆ្លើយតបមកយើងវិញបានដែរ។ 

 

 

នៅលើ Cameos ឥឡូវនេះ Google បានបែងចែកនូវ ប្រភេទសំណួរមានដូចជា៖ “Most asked by users”, “For the fans” និង  “Trending topics”។ លើសពីនោះ រាល់វីដេអូដែលបានធ្វើការបង្ហោះរួច វានឹងមានបង្ហាញនៅលើ Google.com តែម្តងនៅពេលដែលមានអ្នក កំពុងស្វែងរកចម្លើយនោះ។ តាមរយៈទិន្នន័យបានមកពី Google Play Listing បានអោយដឹងថា កម្មវិធី Cameos សម្រាប់ Android បានអាប់ដេតចុងក្រោយចាប់តាំងពីថ្ងៃទី 10 ខែ កញ្ញាមកម្ល៉េះ។ យ៉ាងណាមិញ យើងក៏អាចមានសិទ្ធិក្នុងការធ្វើជាអ្នកឆ្លើយសំណួរបានផងដែរ តែត្រូវចុះឈ្មោះ នៅក្នុងកម្មវិធីជាមុនសិនទើបបាន។ យ៉ាងណាមិញ យើងក៏អាចមានសិទ្ធិក្នុងការធ្វើជាអ្នកឆ្លើយសំណួរបានផងដែរ តែត្រូវចុះឈ្មោះ នៅក្នុងកម្មវិធីជាមុនសិនទើបបាន។

 

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង