Netflix ចាប់​ផ្ដើម​តាម​ដាន​រាល់​អ្នក​ប្រើ​ប្រាស់​ណា កំពុង​ចែក​រំលែក​គណនី​គ្នា​ប្រើ​លើស​ពី​ចំនួន​កំណត់​
ដោយ​ ៖ Leng | 5 ខែមុន SHARE

 

សេចក្ដីប្រកាសថ្មីចេញពី Netflix បានបង្ហើបប្រាប់ថា ក្រុមការងាររបស់ខ្លួន កំពុងតែចាប់ផ្ដើមធ្វើការ តាមដានអ្នកប្រើប្រាស់ទាំងអស់ ដែលបានចែករំលែក គណនីរួមទាំងលេខសម្ងាត់ ទៅឲ្យមិត្តភក្ដិ និងគ្រួសាររបស់ពួកគេ លើសពីចំនួនកំណត់ឲ្យ។ ប្រធានមួយផ្នែកប្រចាំ Netflix លោក Greg Peters នឹងព្យាយាមស្វែងរកវិធានការដ៏ល្អមួយ ដើម្បីទប់ស្កាត់លែងឲ្យមានរឿងនេះ កើតឡើងតទៅទៀត នាពេលខាងមុខ។

 

 

សម្រាប់សេវាកម្មប្រចាំខែរបស់ Netflix គឺមានតម្លៃចាប់ចន្លោះពីខ្ទង់ 5.99 ដុល្លារ ទៅដល់ខ្ទង់ 11.99 ដុល្លារ ដោយគម្រោងធំជាងគេបង្អស់ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទស្សនាលើឧបករណ៍ចំនួន 4 គ្រឿង ក្នុងពេលតែមួយបាន ប៉ុន្ដែបើពួកគេមិនមើល ក្នុងពេលតែមួយនោះទេ ដូច្នេះមនុស្សប៉ុន្មាននាក់ក៏ដោយ ក៏អាចយកគណនីតែមួយនោះ ទៅប្រើដោយសេរីបានដែរ។ មូលហេតុនេះហើយ បានធ្វើឲ្យប្រាក់ចំណូលរបស់ Netflix កាន់តែខាតបង់ច្រើនទៅៗ ដោយចំនួនអ្នកទស្សនា ខ្សែភាពយន្ដ ឬ ឯកសារ តាមរយៈសេវាកម្មរបស់ខ្លួន មានការកើនឡើងច្រើន ប៉ុន្ដែអ្នកបង់ប្រាក់ឲ្យពិតប្រាកដ មានចំនួនតិចដដែល។ បើយោងទៅតាម ការសិក្សាស្រាវជ្រាវថ្មី បានស្វែងរកឃើញថា គិតដល់កំឡុងឆ្នាំ 2021 ចំពោះបញ្ហាចែករំលែកគណនីគ្នាប្រើ លើសចំនួនកំណត់ឲ្យ នឹងធ្វើឲ្យបាត់បង់ប្រាក់ចំណូល រហូតដល់ទៅចំនួន 9.9 ពាន់លានដុល្លារឯណោះ ហើយមិនត្រឹមតែ ប៉ះពាល់ដល់ Netflix នោះទេ ក៏ប៉ុន្ដែប្រព័ន្ធសេវាកម្ម ផ្សេងៗទៀតដូចគ្នាតែម្ដង។

 

 

នាពេលបច្ចុប្បន្ននេះ Netflix គ្រាន់តែចាប់ផ្ដើមតាមដាន គណនីទាំងអស់នោះសិនប៉ុណ្ណោះ និងមិនទាន់ធ្វើការហាមឃាត់អ្វីឡើយ ប៉ុន្ដែមិនយូរមិនឆាប់នោះទេ យើងនឹងឃើញមាន ចាត់វិធានការជាបណ្ដើរៗហើយ ដោយគ្រាន់តែមិនដឹងថា តាមរបៀបណានៅឡើយទេ។ លើសពីនេះទៅទៀត របាយការណ៍ថ្មីមួយ បានចុះផ្សាយឲ្យដឹងថា Netflix បានខាតប្រាក់ចំណូលអស់ 135 លានដុល្លារជារៀងរាល់ខែ ទើបធ្វើឲ្យមានការតាមដាននេះ កើតឡើងមក។

ដោយ​ ៖ Daily Mail
អត្ថបទទាក់ទង