iPhone 11 Pro និង 11 Pro Max អាច​ទស្សនា​វីដេអូ​កម្រិត HDR នៅ​លើ YouTube បាន​ហើយ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

កំណែអាប់ដេតថ្មីនៃកម្មវិធី YouTube សម្រាប់ឧបករណ៍ iOS បានដាក់បញ្ចូលនូវ មុខងារមួយអាចឲ្យម៉ូឌែល iPhone ជំនាន់ចុងក្រោយ ទស្សនាវីដេអូក្នុងកម្រិត HDR បានផងដែរ។ កាលពីពេលចេញដំបូងៗមក YouTube មិនទាន់ផ្ដល់សមត្ថភាពនេះ ទៅឲ្យនៅឡើយនោះទេ ប៉ុន្ដែឥឡូវ សម្រាប់រាល់ម្ចាស់ iPhone 11 Pro និង 11 Pro Max អាចទស្សនាវីដេអូកម្រិត HDR បានហើយ ដោយគ្រាន់តែអាប់ដេត កម្មវិធីយូធូបទៅកាន់ Version ចុងក្រោយប៉ុណ្ណោះ។

 

 

ពិតប្រាកដណាស់ នេះមិនមែនជាមុខងារថ្មី ឬ មិនធ្លាប់មានពីមុនមកទេ ដោយស្មាតហ្វូនដទៃទៀត ដែលមានបន្ទះអេក្រង់កម្រិតខ្ពស់ និងត្រូវបានទទួលស្គាល់ថា អាចបង្ហាញវីដេអូក្នុងកម្រិត HDR គឺសុទ្ធតែទទួលបាន មុខងារនេះទាំងអស់តែម្ដង។ ការបង្ហាញវីដេអូក្នុងកម្រិត HDR គឺអាចធ្វើការដាក់បង្ហាញជូន ជាមួយពណ៌ភ្លឺច្បាស់ល្អជាង និងភិចសែលលម្អិតជាង វីដេអូបង្ហាញធម្មតាទៅទៀត ដូចយើងមើលទេសភាពពិតៗ តាមកញ្ចក់បង្អួចអញ្ចឹង។ ក្រុមការងារ YouTube បានចាប់ផ្ដើមចែកចាយ ការគាំទ្រវីដេអូកម្រិត HDR សម្រាប់កម្មវិធី iOS តាំងពី Apple បានប្រកាសចេញម៉ូឌែល iPhone X ក្នុងឆ្នាំ 2017 កាលពី 2 ឆ្នាំមុនមកម្ល៉េះ។ បើទោះបីជា YouTube មិនបានបញ្ជាក់ឲ្យដឹងថា កំណែអាប់ដេតចុងក្រោយ នឹងអនុញ្ញាតឲ្យម៉ូឌែល iPhone 11 Pro/Max មើលវីដេអូក្នុងកម្រិត HDR បានក៏ដោយ ប៉ុន្ដែម្ចាស់ស្មាតហ្វូននេះជាច្រើន បានលើកឡើងមកថា នាពេលឥឡូវនេះ ពិតជាអាចមើលបានមែន។

 

***ដើម្បីធ្វើការទាញយក ឬអាប់ដេតកម្មវិធី YouTube លើឧបករណ៍ iOS សូមចុចទីនេះ

 

 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលកំពុងប្រើប្រាស់ iPhone 11 Pro និង 11 Pro Max ហើយតែងតែទស្សនាវីដេអូលើ YouTube ដូច្នេះអាចចូលទៅកាន់ App Store ដោយធ្វើការឆែកមើល កំណែអាប់ដេតថ្មី រួចចូលទៅកាន់កម្មវិធី YouTube ស្វែងរកមើលវីដេអូក្នុងកម្រិត HDR ដើម្បីទទួលបានបទពិសោធន៍ គុណភាពល្អជាងគេបង្អស់នេះ។

ដោយ​ ៖ Redmond Pie
អត្ថបទទាក់ទង