លេច​ចេញ​របាយ​ការណ៍ Apple កំពុង​សម្ងំ​ផលិត​រថយន្ត​គ្មាន​មនុស្ស​បើក​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

កាលពីលើកមុន យើងបានដឹងខ្លះៗហើយ ទាក់ទងទៅនឹងគម្រោងក្នុងការផលិតរថយន្ត ដែលបើកបរដោយស្វ័យប្រវត្តិរបស់ Apple ហើយវាក៏ជារឿងមួយ ដែលយើងនឹកស្មានមិនដល់ដូចគ្នា ព្រោះមនុស្សជាច្រើន ធ្លាប់តែរំពឹងទៅលើ ផ្នែកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រតែប៉ុណ្ណោះ ពីក្រុមហ៊ុនមួយនេះ។ មិនខុសទេ បើទោះបីជាគម្រោងនេះ ហាក់ដូចជានៅមានអាថ៌កំបាំងច្រើននៅឡើយ ប៉ុន្តែថ្មីៗនេះ គេបានដឹងថា Apple បានបន្ថែមនូវក្រុមដែលសិក្សា ពីរថយន្តបើកបរដោយស្វ័យប្រវត្តិទៀតផង។

 

 

នៅក្នុងពេលនេះ មានរបាយការណ៍ថ្មីមួយផ្សេងទៀត ពី DigiTimes បានអោយដឹងថា ក្រុមហ៊ុន Quanta Computer នៅឯតែវ៉ាន់ឯណោះ កំពុងតែផ្គត់ផ្គង់នូវបរិក្ខារសម្រាប់បំពាក់នៅលើ យានយន្តដែលបើកបរដោយស្វ័យប្រវត្តិផងដែរ។ នោះបើយោងទៅតាម របាយការណ៍ បង់ប្រាក់នៃក្រុមហ៊ុននេះ បានបញ្ជាក់ពី ការផ្គត់ផ្គង់ ក៏ដូចជារចនាគម្រូនានា ដែលស្ថិតក្នុងប្រព័ន្ធ នៃការបើកបរដោយស្វ័យប្រវត្តិសម្រាប់ក្រុមហ៊ុន Apple។ 

 

 

ថ្មីៗនេះក្រុមហ៊ុន Quanta Computer ក៏បានបញ្ជាក់ដែរថា ខ្លួនបានអភិវឌ្ឍ និងសាកល្បងទៅលើ ការនាំយកយាន្តយន្តស្វ័យប្រវត្តិដំបូងរបស់ខ្លួន ទៅបើកបរនៅលើផ្លូវដែលមិនមានមនុស្សឆ្លងកាត់ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីភាពសម្រេចបានរបស់ខ្លួន នៅលើបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិនេះ។ តែទោះជាយ៉ាងណា ក្រុមហ៊ុននេះ មិនបានបង្ហាញពីព័ត៌មានលម្អិត អំពីរូបរាង ក៏ដូចជាលក្ខណៈសម្បត្តិនៃយាន្តយន្តនោះ អោយយើងបានដឹងនោះទេ។ ខណៈពេលដែល អ្នកវិភាគល្បីឈ្មោះ Ming-Chi Kou បានធ្វើការព្យាករណ៍កាលពីពេលកន្លងទៅថា Apple Car អាចនឹងបង្ហាញខ្លួននៅឆ្នាំ 2025 នោះបើស្របទៅតាមរបាយការណ៍ផ្សេងៗ ដែលអះអាងថា Apple កំពុងផលិតរន្តយន្ត អគ្គិសនីដែលមានបំពាក់ បច្ចេកវិទ្យា និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។ តាមមើលទៅ វាប្រហែលមិនឆាប់ពេកនោះទេ សម្រាប់គម្រោងមួយនេះ ហើយបើសិនជាយើងចង់ដឹងបន្ថែមនោះ គឺមានតែរង់ចាំមើលនៅថ្ងៃខាងមុខទៀតប៉ុណ្ណោះ ថាតើវាពិតជាមានមែន ឬយ៉ាងណា?

 

ដោយ​ ៖ macrumors
អត្ថបទទាក់ទង