ទាំង​នេះ​ជា​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​របស់ Meizu 16T! យល់​យ៉ាង​ណា​ដែរ?​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

សល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Meizu មកធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល ជំនាន់ក្រោយរបស់ខ្លួន លើទីផ្សារជាផ្លូវហើយ ដែលវាត្រូវជាម៉ូឌែល 16T និងនៅចំថ្ងៃទី 23 ខែតុលា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។ បើយោងទៅតាម អត្ថបទបង្ហោះដោយ អនុប្រធានប្រចាំក្រុមហ៊ុន Meizu លោក Huahai Liang បានបញ្ជាក់ប្រាប់ថា Meizu 16T នឹងមានជម្រើសពណ៌ខៀវ ព្រមទាំងមានលក្ខណៈ បំភ្លឺពណ៌នៅពេលមើល ពីជ្រុងផ្សេងៗគ្នាផងដែរ។ មកដល់ពេលថ្មីៗនេះ គាត់ក៏បានចែករំលែក រូបភាពចំនួន 2 សន្លឹកថតចេញពី ស្មាតហ្វូនស៊េរីថ្មីនេះ ដើម្បីឲ្យអ្នកគាំទ្របានដឹងមុនពី គុណភាពរបស់កាមេរ៉ាតែម្ដង។

 

 

ខណៈពេលដាក់បង្ហាញរូបទាំងនេះ គាត់ក៏បានបញ្ជាក់ប្រាប់ថា អ្នកប្រើប្រាស់ទាំងអស់ នឹងអាចថតរូបភាពច្បាស់ស្អាត ដោយមិនបាច់មាន ជំនួយពីជើងទប់ Tripod នោះឡើយ។ កាលពីព័ត៌មានមុនៗមក តាមរយៈការចុះបញ្ជីលើ TENAA យើងបានឃើញរួចមកហើយថា Meizu 16T នឹងមានបំពាក់កាមេរ៉ាចំនួន 3 គ្រាប់នៅសន្ទះខាងក្រោយ ដែលរួមមានដូចជា សេនស័រកាមេរ៉ាទំហំ 12MP + 8MP + 5MP និងកាមេរ៉ាខាងមុខសម្រាប់ថត Selfie ទំហំ 16MP ថែមទៀតផង។ ពិតប្រាកដណាស់ បើតាមការរំពឹងទុកមើលទៅ វានឹងគ្មានបំពាក់កាមេរ៉ាទំហំ 48MP ឬ 108MP នោះឡើយ ប៉ុន្ដែមិនមែនគុណភាពអន់ដែរ ដោយអាចទ្រទ្រង់ពន្លឺបានល្អ មិនធ្វើឲ្យភ្លឺខ្លាំងពេក ដូចជារូបភាពទីមួយ ថតទល់មុខនឹងព្រះអាទិត្យ នៅខាងក្រោមនេះអញ្ចឹង ដែលបែងចែកពណ៌ និងស្រមោលបាន ដាច់គ្នាល្អបែបធម្មតា។ ចំណែកឯរូបភាពបានថត នៅពេលយប់ងងឹត ដែលជារូបទីពីរ នៅខាងក្រោមនេះ ក៏គួរឲ្យភ្ញាក់ផ្អើលដូចគ្នា ហើយទំនងជាថតដោយមុខងារ Night Mode ដោយមានសាច់ពណ៌ ច្បាស់ល្អគ្រាន់បើ និងមិនឃើញមាន បែកទឹកគំនូរច្រើននោះទេ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការត្រួតពិនិត្យ គុណភាពរូបថតចេញពី ស្មាតហ្វូនម៉ូឌែល Meizu 16T ទាំងពីរសន្លឹកនេះ ដោយខ្លួនឯងបាន នៅខាងក្រោមនេះ។

 

 

សម្រាប់លក្ខណៈសម្បត្តិផ្សេងៗទៀត Meizu 16T គឺនឹងដើរដោយបន្ទះឈីប Snapdragon 855 SoC ជាមួយនឹងជម្រើសរ៉េមទំហំ 6GB/8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ដែលមានអេក្រង់ទំហំ 6.5 អ៊ីញ ជាបន្ទះប្រភេទ AMOLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ ហើយទ្រទ្រង់ដោយកម្លាំងថ្មធំ 4,400mAh ឯណោះ។ យើងនឹងទទួលបាន ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលដែលវាត្រូវបាន ប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នា។

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង