ក្រុម​អ្នក​វិទ្យាសាស្រ្ដ​មួយ​ហ៊ាន​ឲ្យ 100,000 ដុល្លារ បើ​ព្រម​លក់​ពុម្ព​មុខ​របស់​អ្នក​ទៅ​ឲ្យ​ពួក​គេ​
ដោយ​ ៖ Leng | 3 ខែមុន SHARE

 

តើប្រិយមិត្តទាំងអស់គ្នា ធ្លាប់គិតដែរឬទេថា ផ្ទៃមុខរបស់លោកអ្នក ស្មើនឹងតម្លៃប៉ុន្មានទៅ? អូខេ មកដល់ទៅពេលឥឡូវនេះ មានក្រុមអ្នកវិទ្យាសាស្រ្ដមួយ ទើបនឹងចាប់ផ្ដើមបើក គម្រោងបង្កើតមនុស្សយន្ដ ប៉ុន្ដែអ្វីដែលខ្វះខាតបំផុត នោះគឺផ្ទៃមុខសម្រាប់បំពាក់ឲ្យវា ហើយក៏ជាផ្នែកដ៏សំខាន់មួយ ផងដែរ។ ហេតុដូច្នេះហើយ ពួកគេក៏បានបង្ហោះនូវផុសមួយ ដាក់ផ្សព្វផ្សាយស្វែងរក បុគ្គលណាហ៊ានលក់ពុម្ពផ្ទៃមុខ ទុកសម្រាប់បំពាក់លើ មនុស្សយន្ដទាំងអស់នោះ ជាមួយនឹងតម្លៃខ្ទង់ 129,091 ដុល្លារឯណោះ។

 

 

ក្រុមអ្នកវិទ្យាសាស្រ្ដនេះ គឺជាតំណាងឲ្យក្រុមហ៊ុន Geomiq ដែលមានទីតាំងនៅ ទីក្រុងឡុងដ៍ ប្រទេសបារាំង ហើយចង់ស្វែងរក ផ្ទៃមុខមនុស្សណា ដែលសុភាពរាបសារ និងមានភាពរួសរាយរាក់ទាក់ សម្រាប់បំពាក់លើមនុស្សយន្ដ ជំនាន់ក្រោយរបស់ពួកគេ។ ខណៈពេលដែល ព័ត៌មានលម្អិតទាក់ទងទៅនឹង គោលបំណង នៃការបង្កើតមនុស្សយន្ដនេះ គឺមិនទាន់ប្រកាសប្រាប់ ឲ្យច្បាស់លាស់នៅឡើយទេ ដោយក្រុមហ៊ុនមួយនេះគ្រាន់តែ បានបង្ហើបប្រាប់ឲ្យដឹងថា ជាមនុស្សយន្ដទុកថែទាំ និងបម្រើមនុស្សចាស់ប៉ុណ្ណោះ។ ចំណែកឯការស្វែងរក ជាវពុម្ពផ្ទៃមុខមនុស្សនេះ គឺមិនមែនយកភ្លាមៗនោះទេ ដោយតម្រូវឲ្យអ្នកទាំងអស់គ្នា ចុះឈ្មោះជាមុនសិន តាមរយៈការផ្ញើរូបភាព បង្ហាញពីមុខរបស់អ្នក ទៅកាន់អ៊ីមែលរបស់ពួកគេ។ ពិតប្រាកដណាស់ ដោយសារតែ ក្រុមហ៊ុនមួយនេះ មិនសូវមានឈ្មោះ ល្បីល្បាញនោះឡើយ ដូច្នេះយើងក៏មិនសូវជា ទុកចិត្តច្រើនប៉ុន្មានដែរ ហើយក៏មិនដឹងថានឹងយក ផ្ទៃមុខរបស់យើង ទៅធ្វើអ្វីផ្សេងទៀតទេ។

 

 

បើសិនជាបញ្ហានេះមិនរំខាន ទៅដល់លោកអ្នកនោះទេ ហើយកំពុងតែគិតថា ចង់លក់ពុម្ពមុខរបស់ខ្លួន ដូច្នេះអាចសាកល្បង ចុះឈ្មោះចូលបាន ដោយចុចត្រង់នេះ ដើម្បីទទួលបានព័ត៌មានបន្ថែម នៅលើវេបសាយផ្លូវការតែម្ដង។ អញ្ចឹង ប្រិយមិត្តអ្នកអានផ្សេងទៀត តើយល់យ៉ាងណាដែរ ចំពោះការលក់ពុម្ពមុខនេះ? តើហ៊ានសម្រេចចិត្តលក់ ពុម្ពផ្ទៃមុខងាររបស់ខ្លួន ដើម្បីទទួលយក ទឹកប្រាក់ដ៏ច្រើននេះ ដែរឬក៏អត់ទេ? សូមចែករំលែកមតិ តាមរយៈប្រអប់ Comments ឲ្យយើងបានដឹងផង។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង