Google អះអាងថា Pixel 4 នឹង​អាច​ដោះសោរ​ដោយ​សម្គាល់​ភ្នែក​បាន​ឆាប់​ៗ​ខាង​មុខ​នេះ​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

បន្ទាប់ពី ដកចេញនូវ ប្រព័ន្ធដោះសោរសុវត្ថិភាព ដោយប្រើប្រាស់ ស្មាមម្រាមដៃចេញរួចទៅហើយនោះ ក្រុមហ៊ុន Google ក៏បាននាំយកបច្ចេកវិទ្យា ស្កេនមុខមកដាក់នៅលើ ស្មាតហ្វូនជំនាន់ក្រោយ របស់ខ្លួនវិញម្តង។ ក្នុងនោះ Face Unlock ដែលមាននៅលើ Pixel 4 និង Pixel 4 XL ទទួលបានការចាប់អារម្មណ៍ទៅលើ សមត្ថភាពចាប់សម្គាល់មុខអ្នកប្រើប្រាស់បានយ៉ាងលឿន ជាង Face ID របស់ Apple ទៅទៀត។ តែអ្វីដែលគួអោយសោកស្តាយ Face Unlock របស់ Pixel 4 មិនមានមុខងារដែលអាច ចាប់យកគ្រាប់ភ្នែក បាននោះទេ ដោយវាគ្រាន់តែអាចចាប់យក ទម្រង់មុខមាត់ ដោយប្រើប្រាស់ កាមេរ៉ា Infrared តែប៉ុណ្ណោះ។ ក្រុមហ៊ុន Google បានធ្វើការបង្ហើបអោយដឹងថា ម្ចាស់ Pixel 4 និង Pixel 4 XL ទាំងអស់នឹងអាចបើកដំណើរការ Face Unlock បានដោយប្រើប្រាស់ ការចាប់សម្គាល់ភ្នែកបាន នៅក្នុងពេលប៉ុន្មានខែទៀត តាមរយៈ Software Update។ 

 

 

ដោយឡែក គេក៏បានឃើញពី មុខងារនេះមានរួចទៅហើយ នៅក្នុង Face Unlock Settings នៅលើ Pixel 4 XL តាមរយៈព័ត៌មានលេចធ្លាយកន្លងទៅ។ តែវាមិនមាននោះឡើយនៅលើ ទូរសព្ទដែលមាននៅថ្ងៃប្រកាសបង្ហាញនោះទេ ដែលយើងរំពឹងថា វានឹងអាចមាននៅពេលដែលចេញលក់ ជាផ្លូវការក្នុងអំឡុងសប្តាហ៍នេះ។ Google បានបន្ថែមថា៖ បច្ចេកវិទ្យាស្កេនមុខដែលមាននៅលើ Pixel 4 ជាមួយប្រព័ន្ធសុវត្ថិភាព ដែលមានភាពត្រឹមត្រូវខ្លាំង ដោយវាអាចប្រើប្រាស់ទៅលើ ការចំណាយ និង ប្រព័ន្ធធនាគារទៀតផង។ 

 

 

គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា ដោះសោរដោយប្រើប្រាស់ ផ្ទៃមុខពី Google នេះ មានលក្ខណៈស្រដៀងទៅនឹង Face ID ពី iPhone និង iPad របស់ក្រុមហ៊ុន Apple ផងដែរ។ វាបានប្រើប្រាស់នូវ កាមេរ៉ា Infrared ដែលអាចចាប់យកទម្រង់ផ្ទៃមុខរបស់មនុស្ស ដោយធ្វើការស្កេនដោយពន្លឺ ដើម្បីធ្វើការដោះសោរ ជំនួសអោយ កាមេរ៉ា ប្រភេទ RGB នៅលើស្មាតហ្វូនដទៃ ដែលអាចប្រើប្រាស់ ផ្ទាំងរូបភាព ឬក៏វីដេអូមកបន្លំវាបាន។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង