Samsung ​បាន​បើក​ហាង​ធំ​ដំបូង​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ ក្បែរ​ហាង​ Apple​ តែម្តង​​
ដោយ​ ៖ Ratanak | 3 ខែមុន SHARE

 

មកទល់ពេលបច្ចុប្បន្ននេះ Samsung នៅតែជាក្រុមហ៊ុនមួយ ដែលឈានមុខ ក្នុងការផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗ ព្រមទាំងនៅតែជាក្រុមហ៊ុនមួយ ដែលមានចំណែកទីផ្សារស្មាតហ្វូន ខ្ពស់ជាងគេផងដែរ។ ដោយឡែកនៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានបង្កើតហាងលក់ ដ៏ធំមួយ នៅក្នុងប្រទេសចិន គួរឲ្យចាប់អារម្មណ៍ដែរ ដែលហាងថ្មីនេះ វាត្រូវបាន Samsung ធ្វើនៅក្បែរនឹងហាងរបស់ Apple ថែមទៀតផង។

 

 

មិនខុសទេ ហាងថ្មីដែល Samsung បានបង្កើតនៅក្នុងប្រទេសចិននេះ អាចនិយាយបានថា វាជាហាងដ៏ធំមួយ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនខាងលើ ដោយត្រូវបានធ្វើឡើង នៅក្នុងទីក្រុងសៀងហៃ លើសពីនេះ វាមានទំហំប្រហែលជា 1,000 ម៉ែត្រការ៉េ ព្រមទាំងស្ថិតនៅក្បែរ ហាងរបស់ Apple និងហាងថ្មីរបស់ Huawei ផងដែរ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះ វៀតណាម និងឥណ្ឌា គឺមូលលដ្ឋានដ៏សំខាន់មួយ នៃការផលិតឧបករណ៍ចល័ត របស់ Samsung ហើយចំពោះការបង្កើតមួយទៀត នៅក្នុងប្រទេសចិននេះ ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ថា គឺដោយសារចង់កែសម្រួល ឧស្សាហកម្មរបស់ខ្លួន ដើម្បីឲ្យសមស្រប ជាមួយទីផ្សារស្រុកចិនទៀតផង។ មួយវិញទៀត ហាងដ៏ធំមួយនេះ គឺមិនមែនត្រូវបាន Samsung បង្កើតមកសម្រាប់តែ ផលិតឧបករណ៍ចល័ត ប៉ុណ្ណោះទេ និយាយរួមទៅ វាក៏ត្រូវបានធ្វើឡើង សម្រាប់ដាក់លក់ផលិតផល រួមទាំងបម្រើសេវាកម្មផ្សេងៗ។ នៅក្នុងនោះដែរ នេះក៏ជាកន្លែងមួយ ដែលបំពាក់នូវបច្ចេកវិទ្យា 5G ដើម្បីឲ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធន៍ យ៉ាងប្រសើរជាមួយ Cloud game ក៏ដូចជាការតេស្តសាកល្បង នៃសេវាអ៊ីនធើណេតនេះផងដែរ។ 

 

 

សរុបមកវិញ Samsung បានបង្កើតហាងដ៏ធំមួយ នៅក្នុងប្រទេសចិន ដើម្បីដាក់លក់ផលិតផលផ្សេងៗ ក៏ដូចជាបម្រើសេវាកម្មនានា ព្រមទាំងដើម្បីទទួលបានបទពិសោធន៍ នៃការប្រើប្រាស់បណ្តាញ 5G ផងដែរ។ ដូច្នេះហើយ អាចនិយាយបានថា នេះជាហាងដ៏ធំមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ Samsung ដែលអាចជួយធ្វើឲ្យ ផលិតកម្មរបស់ក្រុមហ៊ុននេះ កាន់តែមានការរីកចម្រើន ទៅមុខបន្តទៀត។ ហេតុនេះតើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះការបង្កើតហាងថ្មី របស់ក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ?

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង