Samsung បាន​បិទ​ដំណើរការ Linux on DeX នៅ​លើ​កំណែអាប់ដេត Android 10 បាត់​ហើយ​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

ក្រុមហ៊ុនបង្កើត Software មានឈ្មោះថា Canonical បានចាប់ដៃគូជាមួយ Samsung ដើម្បីនាំយកលក្ខណៈពិសេសមួយ ដែលអនុញ្ញាតឲ្យរាល់ម្ចាស់ Galaxy លំដាប់កំពូលៗ ប្រើប្រព័ន្ធប្រតិបត្តិការ Linux តាមរយៈមុខងារ DeX បានយ៉ាងងាយស្រួល កាលពីចុងឆ្នាំមុននេះ។ ខណៈពេលដែល មិនទាន់បានប្រើប្រាស់ ពេញលេញស្រួលប្រួលផង មកដល់ពេលឥឡូវនេះ Samsung ក៏ប្រកាសប្រាប់ជាផ្លូវការថា ខ្លួនបានបញ្ចប់ការអភិវឌ្ឍន៍ Linux on DeX តទៅទៀតហើយ ចាប់ពីកំណែអាប់ដេត Android 10 ជំនាន់ក្រោយតែម្ដង។

 

 

គម្រោងនៃការបង្កើតមុខងារ Samsung DeX ឡើងមក គឺដើម្បីប្រែក្លាយរូបរាងនៃ UI ស្មាតហ្វូនរបស់យើង ឲ្យទៅដូចជានៅលើកុំព្យូទ័រអញ្ចឹង ហើយដោយសារតែ UI ដើមមកស្រាប់របស់វា មានលក្ខណៈថ្មីនៅឡើយ ដូច្នេះមនុស្សភាគច្រើន ចង់ជ្រើសរើសយក Linux មកប្រើជំនួសវិញតែម្ដង។ បើទោះបីជាក្រុមការងារ Samsung បានខិតខំព្យាយាម កែសម្រួលផ្ទៃបញ្ជា ប្រើប្រាស់របស់ DeX នៅលើស្មាតហ្វូនត្រកូល Galaxy S និង Note អស់រយៈពេលជាច្រើនឆ្នាំ យ៉ាងណាក៏ដោយ ប៉ុន្ដែតាមមតិភាគច្រើន បានយល់ឃើញថា Linux មើលទៅសាកសមជា UI របស់កុំព្យូទ័រច្រើនជាង។ បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ Linux on DeX អស់ជិតមួយឆ្នាំមកនេះ គឺពិតជាដំណើរការបាន រលូនស្រួលគ្រាន់បើ សម្រាប់ម៉ាស៊ីនស្មាតហ្វូន និងធ្វើឲ្យអ្នកប្រើប្រាស់ ពេញចិត្តខ្លាំងមែនទែន ដែលបានសង្ឃឹមថា ស្មាតហ្វូនរបស់ពួកគេ នឹងជំនួសឲ្យកុំព្យូទ័របាន នាពេលអនាគត។ គួរឲ្យសោកស្ដាយ ដែល Samsung បានសម្រេចចិត្តបិទ លែងឲ្យដំណើរការដូចនេះ ហើយក៏មិនបានបញ្ជាក់ប្រាប់ ពីមូលហេតុច្បាស់លាស់ នៅឡើយនោះទេ។

 

 

ពិតប្រាកដខ្លាំងណាស់ ចំពោះដំណឹងលើកនេះ ប្រាកដជាអាចធ្វើឲ្យ អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy ខកចិត្តមិនតិចឡើយ ដែលនៅលើកំណែអាប់ដេត Android 10 នាពេលខាងមុខនេះ នឹងលែងអាចដំណើរការ Linux នៅលើមុខងារ DeX បានតទៅទៀត ហើយតម្រូវឲ្យប្រើលើ UI ដើមដដែល។ ចុះប្រិយមិត្ដអ្នកអានវិញ ធ្លាប់សាកល្បងប្រើមុខងារ Samsung DeX លើស្មាតហ្វូនត្រកូល Galaxy រួចហើយឬនៅ? បើធ្លាប់ប្រើប្រាស់ហើយ សូមចែករំលែក ចំណាប់អារម្មណ៍ របស់អ្នកទាំងអស់គ្នា តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។

ដោយ​ ៖ 9to5Google
អត្ថបទទាក់ទង