នេះ​ជា​ហ្គេម Plants vs Zombies: Battle for Neighborville ពី EA ទើប​ចេញ​ផ្លូវ​ការ​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ដែលជាអ្នកនិយមលេងហ្គេម ប្រាកដជាធ្លាប់បានស្គាល់ហ្គេម Plants vs Zombies (PVZ) ឬម៉្យាងទៀត គេហៅថា ហ្គេមបាញ់ផ្កាហើយ។ គួររំលឹកផងថា កាលពីឆ្នាំ 2014 ក្រុមហ៊ុន EA បានយកហ្គេមនេះ មកអភិវឌ្ឃទៅជាប្រភេទក្រាហ្វិកបែប 3D ដោយវាមានឈ្មោះថា Plants vs Zombies: Garden Warfare ដែលនៅពេលនោះ វាពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកលេងហ្គេមទាំងឡាយ ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះ បានបញ្ចេញវគ្គបន្ត ក្នុងឆ្នាំ 2016 ដែលមានឈ្មោះថា Garden Warfare 2។ 

 

 

បើគិតមកដល់ពេលនេះ ប្រហែលជាង 3 ឆ្នាំហើយ ដែលហ្វេន Plants vs Zombies ភាគច្រើន កំពុងទន្ទឹងរង់ចាំមើលផ្លូវ ការមកដល់នៃវគ្គថ្មី បន្ទាប់ពីវគ្គ Garden Warfare 2។ នៅទីបំផុត ឥឡូវនេះ សុបិន្តបានក្លាយទៅជាការពិតហើយ Plans vs Zombies: Battle for Neigborville ត្រូវបានប្រកាសចេញ ជាផ្លូវការ សម្រាប់ម៉ាស៊ីនហ្គេម PS4, Xbox One និងកុំព្យូទ័រ ជាមួយការអាប់ដេតទៅលើបទពិសោធន៍ក្រាហ្វិក 3D កាន់តែឡូយជាងមុន ជាមួយលក្ខណៈ បាញ់ប្រហារគ្នាយ៉ាងកក្រើកអស្ចារ្យ រវាងពពួកផ្កា និង Zombies ក្នុងការការពារបន្ទាយ ពីការវាយលុកពីពពួក Zombie។ ចំពោះវគ្គថ្មីនេះដែរ ក្រុមហ៊ុន EA បានបន្ថែមការកែប្រែជាច្រើន ដោយក្នុងនោះ EA បានអនុញ្ញាតឲ្យអ្នកលេងអាចធ្វើការកែប្រែលក្ខណៈសម្បតិ្តរបស់តួអង្គ និងពាក់កណ្តាលទៀត គឺផ្តោតទៅលើវគ្គដែលសម្រាប់លេងនៅលើអនឡាញផងដែរ។

 

 

ជាចុងក្រោយ ក្រុមហ៊ុន Electronic Arts ក៏បានធ្វើការបែងចែក ហ្គេម Plants vs Zombies: Battle for Neighborville ជាច្រើនប្រភេទផងដែរ ក្នុងនោះរួមមានដូចជា Standard Edition ដែលត្រូវដាក់លក់ក្នុងតម្លៃ 39.99 ដុល្លារ ចំណែកឯ Deluxe Edition ត្រូវដាក់លក់ ក្នុងតម្លៃ 49.99 ដុល្លារ។ គួរបញ្ជាក់ផងដែរថា លោកអ្នកដែលបានទិញប្រភេទ Standard Edition និង Founder’s Edition ក៏អាចធ្វើការអាប់ដេតទៅ Deluxe Edition បាន ដោយគ្រាន់តែចំណាយបន្ថែម តែ 9.99 ដុល្លារទៀត តែប៉ុណ្ណោះ។ ដូច្នេះ នេះអាចជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តដែលបានទន្ទឹងរង់ចាំ ការមកដល់នៃវគ្គថ្មីនេះ ហើយបើតាមគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា នៅពេលខាងមុខ ក្រុមហ៊ុន EA នឹងអាចបន្ថែមវគ្គ Battle Royale ដែលនឹងធ្វើឲ្យអ្នកលេង ទទួលបានបទពិសោធន៍ថ្មីស្រឡាង មួយទៀត។

 

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង