ឆាប់​ៗ​នេះ Google Maps នៅ​លើ iOS អាច​រាយ​ការណ៍​ពី​ផ្លូវ​​ជាប់​គាំង​ចរាចរណ៍ និង​ការ​បិទ​ផ្លូវ​អោយ​ដឹង​មុន​បាន​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

កាលពីឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Google បានធ្វើការនាំយកមុខងារ ដែលអាចអោយអ្នកប្រើប្រាស់ អាចដឹងបានពីស្ថានភាពផ្លូវបានដូចជា៖ គ្រោះថ្នាក់ចរាចរណ៍, ការបិទផ្លូវ និង ការស្ទះផ្លូវនៅលើផែនទី Google Maps នៅលើ Android។ ដោយឡែក នៅសប្តាហ៍នេះ Google បានបង្ហើបថា អ្នកប្រើប្រាស់ iOS នឹងទទួលបានការប្រើប្រាស់មុខងារនោះបានដូចគ្នា។ 

 

 

តាមរយៈ Blog Post នៅលើគេហទំព័រ Google ផ្ទាល់បានបញ្ជាក់ថា ម្ចាស់ iPhone ទាំងអស់នឹង អាចរាយការណ៍ផ្ទាល់ពីទីតាំងរបស់ពួកគេ ដែលកំពុងកើតមានការកកស្ទះចរាចណ៍ ការបិទផ្លូវ និង បញ្ហាគ្រោះថ្នាក់ចរចណ៍ ទៅកាន់ Google Maps បាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់ iOS ថែមទាំងអាចបន្ថែមការ អាប់ដេតពីស្ថានភាពនៅលើដងផ្លូវនានាបន្ថែមទៀតមាន ការជួសជុលផ្លូវ, ការបិទផ្លូវភ្លោះ, ឡានខូចកណ្តាលផ្លូវ និងការបាក់រលំ អ្វីមួយដែលធ្វើអោយអាក់ដំណើរចរាចណ៍។

 

 

គួរបញ្ជាក់ផងដែរថាមុខងារទាំងនេះ ត្រូវបានឃើញមានបន្ទាប់ពី Google បានទិញយកកម្មវិធី ផែនទី Waze កាលពីឆ្នាំ 2013 ក្នុងតម្លៃ 966 លានដុល្លារ។ យ៉ាងណាមិញ Google នឹងបញ្ចេញកម្មវិធី ជំនាន់ថ្មីនេះអោយអ្នកប្រើប្រាស់ iOS ក្នុងពេលឆាប់ៗនេះ។ ដោយសារតែការរាយការណ៍ពីអ្នកប្រើប្រាស់ មានចំនួនកើនឡើងបែបនេះ យើងរំពឹងថា កម្មវិធី Google Maps នឹងធ្វើការរាយការណ៍ពីស្ថានភាពចរាចណ៍បានប្រសើរ និងត្រឹមត្រូវជាងមុន ដែលអាចអោយយើងមិនត្រូវធ្វើស៊ីដោយសារចរាចណ៍ ទៀតនោះទេ នៅពេលចេញក្រៅម្តងៗ។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង