OnePlus បញ្ចេញ​កំណែ​អាប់ដេត OxygenOS 9.0.9 ទៅ​ឲ្យ OnePlus 5/5T បណ្តើរ​ៗ​ហើយ​
ដោយ​ ៖ Kealy | 7 ខែមុន SHARE

 

បើគិតមកដល់ឥឡូវ ស្មាតហ្វូន OnePlus 5/5T បានបង្ហាញខ្លួន អស់រយៈពេល 2 ឆ្នាំជាង ហើយយើងសង្កេតឃើញថា វាក៏ទទួលបានការអាប់ដេត ជាញឹកញាប់ផងដែរ។ ដោយកាលពី 3 ខែមុន ម៉ូឌែលទាំង 2 នេះ ទើបតែទទួលបានកំណែអាប់ដេតចុងក្រោយ OxygenOS 9.0.7 ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី ក៏ដូចជាការបន្ថែមនូវមុខងារពិសេស មួយចំនួនទៀតផង។

 

 

មិនខុសនោះទេ បើទោះបីជាពេលនេះ OnePlus បានធ្វើការបញ្ចេញស្មាតហ្វូនស៊េរីថ្មី ដល់ជំនាន់ទី 7 ហើយក៏ពិតមែន ប៉ុន្តែ ហាក់បីដូចជា ក្រុមហ៊ុនមួយនេះ មិនដែលបោះបង់ចោល នូវការនាំយកអ្វីដែលថ្មីៗ សម្រាប់ផលិតផលចាស់របស់ខ្លួនឡើយ។ នេះអាចជាមូលហេតុមួយ ដែលបញ្ជាក់ឲ្យយើងដឹងថា OnePlus នៅតែបន្តយកចិត្តទុកដាក់ និងមិនធ្វើឲ្យអតិថិជនខ្លួន មានការអស់សង្ឃឹមទេ ជាពិសេស អ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូនម៉ូឌែល OnePlus 5/5T តែម្តង។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ OnePlus បានធ្វើការបញ្ចេញ កំណែអាប់ដេត OxygenOS ថ្មី សម្រាប់ OnePlus 5/5T ទៀតហើយ ដែលវាស្ថិតក្នុងជំនាន់ 9.0.9។ ជាមួយកំណែអាប់ដេតថ្មី ទៅកាន់ 9.0.9 ជំនួសឲ្យ 9.0.7 នាពេលបច្ចុប្បន្ន គឺវានឹងធ្វើការដោះស្រាយនូវ Bugs ព្រមទាំងកំហុសឆ្គងមួយចំនួន ដែលកើតមានឡើង ដូចជាជួសជុល ទៅលើមុខងារថតអេក្រង់ ជាលក្ខណៈវីដេអូ Screen Recording, ជួយបង្កើនសមត្ថភាព ទៅលើដំណើរការនានា និងពង្រឹងសវុត្ថិភាព Security Patch សម្រាប់ខែតុលា ឆ្នាំ 2019 នេះជាដើម។ 

 

 

ចំពោះទំហំទាញយក នៃកញ្ចប់អាប់ដេតនេះ គឺត្រឹម 374MB ហើយវានឹងដំណើរការ ចាប់ពីពេលនេះទៅ ដោយយើងអាច Update តាមរយៈ OTA ឬ Over The Air មានន័យថា យើងអាច Update តាមរយៈ Settings > System Updates ហើយចុច Check for Update ជាការស្រេច។ យ៉ាងណា កំណែអាប់ដេត ជំនាន់ថ្មីនេះ ពុំទាន់ទូលំទូលាយនៅឡើយទេ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ OnePlus 5/5T នៅស្រុកយើង ប្រហែលជាមិនទាន់អាច ធ្វើការអាប់ដេតទេ អញ្ចឹង សូមរង់ចាំបន្តិចទៀត ដោយវាជារឿងធម្មតាប៉ុណ្ណោះ ដែលស្មាតហ្វូនមួយចំនួន ទទួលបានអាប់ដេតមុន និងខ្លះទៀតមិនទាន់បាន។ 

ដោយ​ ៖ Giz China
អត្ថបទទាក់ទង