Xiaomi បញ្ចេញ Gaming Monitor ទំហំ 34 អ៊ីញ​ថ្មី មាន​អេក្រង់​ខ្នាត​កុន ជាមួយ​ល្បឿន Refresh Rate 144Hz​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុនចិន Xiaomi ទើបបានធ្វើការប្រកាសចេញនូវ Monitor Gaming មកចំនួន 2 ម៉ូឌែល ដោយការប្រកាសបង្ហាញនេះ បានធ្វើឡើងក្នុងប្រទេសចិនផ្ទាល់តែម្ដង។ Monitor Gaming ទាំងពីរម៉ូឌែលនេះ ដោយមួយមានអេក្រង់ធំទំហំ 34 អ៊ីញ និងមួយទៀតមានអេក្រង់តូចទំហំ 23.8 អ៊ីញ។ នេះអាចបង្ហាញបានថា Xiaomi កំពុងបានឈានជើងចូលវិស័យផលិត Monitor Gaming ដូចទៅនឹងក្រុមហ៊ុនដទៃដែរហើយ។

 

 

សម្រាប់ Monitor មានអេក្រង់ទំហំ 34 អ៊ីញ វាមានឈ្មោះផ្លូវការថា Mi Surface Display ដែលបានបំពាក់មកជាមួយអេក្រង់កោងធំទំហំ 34 អ៊ីញ មាន Aspect ratio 21:9 ក្នុងកម្រិតបង្ហាញរូបភាព 3440 x 1440 ភិចសែល និងមានកម្រិត Refresh rate ខ្ពស់ដល់ទៅ 144Hz ជាមួយកម្រិតកោង 1500R។ លើសពីនេះទៅទៀត វាក៏មានបច្ចេកវិទ្យា AMD Freesync និង Low Blu-ray ជាមួយកម្រិតបង្ហាញពណ៌ sRGB ចំនួន 121 ភាគរយទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ Xiaomi បាននិយាយថា អេក្រង់ និងជើងទម្ររបស់វា ត្រូវបានឆក់ជាប់ជាមួយគ្នាតែម្ដង ហើយក្រុមហ៊ុនមួយនេះ បានផ្ដល់ការធានារយៈពេលរហូតដល់ទៅ 3 ឆ្នាំ និងមានរបាយការណ៍មួយបង្ហាញថា អេក្រង់វាត្រូវបានផ្គត់ផ្គង់ដោយ Samsung ប៉ុន្តែ Xiaomi មិនបានបង្ហាញពីចំណុចនេះ នោះទេ។ ចំពោះតម្លៃវិញ Xiaomi បានដាក់លក់ Mi Surface Display 34-Inch ក្នុងប្រទេសចិនជាមួយតម្លៃ 352 ដុល្លារ និងសម្រាប់អ្នកធ្វើការកុម៉្មង់ទិញមុន នឹងទទួលបានតម្លៃពិសេសប្រមាណជា 282 ដុល្លារ ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 21 ខែតុលាខាងមុខនេះ។

 

 

ដោយឡែក សម្រាប់ Monitor Mi Display មានអេក្រង់ទំហំ 23.8 អ៊ីញវិញ វាមានកម្រិតបង្ហាញរូបភាព Full HD និងមានអេក្រង់វែងទូលាយ ដល់ទៅ 178 ដឺក្រេទៀតផង។ ចំណែកការឌីហ្សាញ វាមានប៊ូតុងបញ្ជា នៅខាងក្រោមអេក្រង់ផ្នែកខាងស្ដាំ។ រីឯផ្នែកខាងក្រោយ វាមានផ្ទៃលាតពេញ មានតែរន្ធ HDMI រួមជាមួយ Power supply port ជាដើម។ ចំពោះ Mi Display អេក្រង់ទំហំ 23.8 អ៊ីញនេះ វាមានតម្លៃប្រហែល 98 ដុល្លារ (តម្លៃក្រៅស្រុក) ដែលវាក៏នឹងត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី 21 ខែតុលាដូចគ្នាផងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង